• 2021-02-11 10:25:26
  • ចម្រៀង

ប្រិយមិត្ត​ថា​បទ "រក​ស៊ី​ជាមួយ​យក្ស" បាន​ជួយ​ទេសចរណ៍​​ខេត្ត​រតនគីរី​ច្រើន

  • 2021-02-11 10:25:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "រកស៊ី​ជាមួយ​យក្ស" គឺ​បទ​មួយ​ក្នុង​ចំណោម​ស៊េរី​បទ​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ ដែល​បាន និង​កំពុង​មាន​ការ​គាំទ្រ ក៏​ព្រោះ​តែ​បទ​នេះ បាន​បង្ហាញ​ពី​ប្រណិត​ភាព​នៃ​ខេត្ត​រតនគីរី​ដែល​មើល​ទៅ​មនោរម្យ​ក្រៃ​លែង។

វីដេអូ​ចម្រៀង​១​បទ​នេះ ក្រុម​ការងារ Galaxy Navatra បាន​ចុះ​ទៅ​ថត​ដល់​ទីតាំង​បឹង​យក្ស​ឡោម តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ល្បី​របស់​ខេត្ត​រតនៈគីរី និង​បាន​បន្ថែម​ទិដ្ឋភាព​រួម​ខ្លះ​ទៀត​របស់​ខេត្ត​នេះ ដែល​គ្រប​ដណ្ដប់​ដោយ​ព្រៃឈើ​ខៀវ​មើល​ទៅ​ត្រជាក់​ភ្នែក។ ទាំង​នេះ មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​ទៅ​សរសេរ​សារ ថា​បទ "រក​ស៊ី​ជាមួយ​យក្ស" បាន​ជួយ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរ​របស់​ខេត្ត​រតនគីរី​ច្រើន។

ក្រៅ​ពី​នេះ ប្រិយមិត្ត​ខ្លះ​ទៀត ក៏​បាន​លើក​សរសើរ​ពី​ចង្វាក់​ភ្លេង​បែប​ប្រពៃណី​របស់​បង​ប្អូន​ជនជាតិ​ថា ពីរោះ​រងំ ក្រោយ​ពេល​ស្ដាប់​ហើយ មាន​អារម្មណ៍​អណ្ដែតអណ្ដូង។ ប្រិយមិត្ត​ខ្លះ​ទៀត​ដែល​ជា​អ្នក​ស្រុក​ក្នុង​ខេត្ត​នេះ​ផង បាន​ពោល​ថា ពេល​បាន​ឃើញ និង​ស្ដាប់​បទ "រកស៊ី​ជាមួយ​យក្ស" ធ្វើ​ឲ្យ​គេ​នឹង​ស្រុក​កំណើត​ស្ទើរ​ស្រក់​ទឹក​ភ្នែក។ ដោយ​សារ​តែ​បែប​នេះ បទ​ចម្រៀង​រសជាតិ​ប្លែក​មួយ​នេះ បាន និង​កំពុង​ឆក់​យក​បេះដូង​អ្នក​ស្ដាប់​ជា​ច្រើន។

គិត​មក​ដល់​ពេល​នេះ "បទ (រកស៊ីជាមួយយក្យ)" របស់​កំពូល​តារា​ចម្រៀង​​ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ដែល​បាន​ថត​នៅ​ទេស​ភាព​ស្អាតៗ​ជា​ច្រើន​​នៅ​រមណីយដ្ឋាន​បឹង​យក្សឡោម នោះ មាន​អ្នក​ចុច​ចូល​ទៅ​ទស្សនា និង​ស្ដាប់​នៅ​លើ​យូធូប ជា ២លាន៣សែន​ដង​ហើយ ។

ថ្ងៃ​នេះ បង​ប្អូន​ខ្លះ​បាន​សម្រាក​ផង តោះ​ស្ដាប់​លំហែ​ម្ដង​ទៀត​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់