- 2021-02-12 00:45:24
- ព័ត៌មាន
ផ្ទុះការគាំទ្រ! ក្មួយប្រុសសម្ដេច ហ៊ុន សែន លោក ហ៊ុន ជា ស្នើឲ្យចាត់វិធានការផ្លូវច្បាប់លើក្រុម "ទុំទាវ ២០២១"
- 2021-02-12 00:45:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះការគាំទ្រ! ក្មួយប្រុសសម្ដេច ហ៊ុន សែន លោក ហ៊ុន ជា ស្នើឲ្យចាត់វិធានការផ្លូវច្បាប់លើក្រុម "ទុំទាវ ២០២១"
ចន្លោះមិនឃើញ
ការទទួលស្គាល់កំហុស និងការសុំទោសជាសាធារណៈដោយមានភ្ជាប់នូវកិច្ចសន្យាជាមួយក្រសួងវប្បធម៌របស់ម្ចាស់រឿង "ទុំទាវឆ្នាំ២០២១" បានបញ្ចប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ។ ប៉ុន្តែរឿងរ៉ាវនេះ អាចនឹងមិនបញ្ចប់ត្រឹមនេះទេ ក្រោយពីផ្ទុះការរិះគន់លើចំណាត់ការនេះជាច្រើននៅលើបណ្ដាញសង្គម ដែលក្នុងនោះក៏មានលោក ហ៊ុន ជា ដែលជាក្មួយប្រុសរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក ហ៊ុន ជា បានស្នើឲ្យមានការចាត់វិធានការផ្លូវច្បាប់លើក្រុមផលិតរឿងទំុំទាវ ២០២១ នេះ ដែលបានធ្វើឲ្យប៉ះពាល់ដល់សាសនា និងអក្សរសាស្រ្ដខ្មែរ ក៏ដូចជាដើម្បីឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់ សម្រាប់អ្នកប្រព្រឹត្តអំពើបែបនេះនាពេលកន្លងមកផងដែរ។
លោកបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែលមានឈ្មោះថា "HC ហ៊ុន ជា ដើម្បីខ្មែរ" កាលពីរាត្រីថ្ងៃ១២ ខែកុម្ភៈថា "រឿងទុំទាវ2021 ជាប្រធានបទដ៏ក្ដៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គល ដែលបានយករឿងទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធីនៃច្បាប់ឡើងវិញ ដើម្បីបំពេញបំណង និងរកយុត្តិធម៌ដល់ជនរងគ្រោះ និងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា..."។
សំណេររបស់លោកនេះ បានទទួលការគាំទ្រយ៉ាងច្រើន ពោលគឺមានអ្នកចែករំលែកបន្តប្រមាណ ៨ពាន់ដងឯណោះ។
សូមបញ្ជាក់ថា កញ្ញា តេង ស៊ីណា និងប្អូនស្រី ដែលជាអ្នកលក់ឡេអនឡាញ និងបក្សពួកដែលបានចូលរួមសម្ដែងក្នុងរឿងនេះ បានចូលខ្លួនទៅសារភាពទទួលកំហុសនៅចំពោះមុខមន្ត្រីក្រសួងវប្បធម៌កាលពីព្រឹកថ្ងៃទី១០ កុម្ភៈ ហើយបានផ្ដិតមេដៃក្នុងកិច្ចសន្យាចំនួន៨ចំណុច។ ចុចអាន៖ ក្រុមសម្ដែងរឿង "ទុំទាវ ២០២១" សន្យា៨ចំណុច មិនធ្វើទៀតដាច់ខាត៕