• 2021-02-12 03:18:53
  • ចម្រៀង

ថ្ងៃ​ឈប់​ល្មម ទស្សនា​បទ​ថ្មី សីម៉ា និង ខេម មួយ​នេះ ច្បាស់​នឹក​ឋានសួគ៌​បូកគោ​ហ្មង

  • 2021-02-12 03:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​នាំ តន់ ចន្ទសីម៉ា និង ព្រាប សុវត្ថិ វាយ​លុក​តំបន់​ភាគ​ឥសាន្ត ឥឡូវ​នេះ Galaxy Navatra បាន​ងាក​មក​តំបន់​ឋានសួគ៌​បូគោ​វិញ​ម្ដង ដោយ​ទើប​ចេញ​បទ​ថ្មី​ប្រមាណ​១ម៉ោង​មុន​នេះ។

បទ​នេះ មាន​ចំណង​ជើង​ថា "ចង់​បបួល​អូន​ឡើង​ឋានសួគ៌" ច្រៀង​ដោយ តន់ ចន្ទសីម៉ា និង​លោក ខេម វិញ​ម្ដង។ ដូច​គ្នា​នឹង​ស៊េរី​បទ​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​របស់ ព្រាប សុវត្ថិ និង​សីម៉ា ដែល​បាន​បង្ហាញ​សក្ដានុពល​ទេសចរណ៍​របស់​ខេត្ត​ស្ថិត​នៅ​ភូមិ​ភាគ​ឥសាន្ត បទ​ថ្មី​នេះ បាន​ងាក​មក​បង្ហាញ​ពី​ទិដ្ឋភាព​ល៏​ល្អ​ប្រណិត​នៃ​តំបន់​ជួរ​ភ្នំបូគោ​ដ៏​ល្បី​របស់​ខេត្ត​កំពត​វិញ​ម្ដង។

ប្រិយមិត្ត​បាន​សរសើរ​ថា វីដេអូ​ចម្រៀង​របស់​តារា​ចម្រៀង​ប្រុស​ស្រី​មួយ​គូ​នេះ បាន​បង្ហាញ​យ៉ាង​ពិសេស​ទិដ្ឋភាព​ដ៏​ស្អាត​អស្ចារ្យ ឃើញ​ហើយ​មាន​អារម្មណ៍​ជ្រះ​ថ្លា​ល្អ ហើយ​ងាក​ទៅ​បទ​ភ្លេង​ទៀត​សោត ក៏​ពីរោះ​ថែម​ទៀត។ បទ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្ទុះ​ម្ដង​ទៀត បន្ទាប់​ពី​បទ "ចង់​សុំ Wifi” ដែល​ពួក​គេ​បាន​ច្រៀង​រួម​គ្នា​ម្ដង​កាល​​ពី​ឆ្នាំ​មុន ដែល​គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ចុច​ចូល​ទស្សនា ជិត ៣០លាន​ដង​ហើយ។

តោះ...ស្ដាប់​ផង ទស្សនា​លំហែ​អារម្មណ៍​ទាំង​អស់​គ្នា​ផង៖

អត្ថបទ៖ ទារិកា

មតិយោបល់