• 2021-02-16 04:19:12
  • ចម្រៀង

ចេះ​រក​នឹក​ឃើញ Galaxy ចេញ​បទ​ដាក់​ប្រស្នា​ពី​កោះ ប្រិយមិត្ត​ខ្លះ​អាច​មិន​ចាប់​អារម្មណ៍​ផង!

  • 2021-02-16 04:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចេញ​បទ​ប្លែក​ត្រចៀក ចម្លែក​អារម្មណ៍ "ឆ្ងល់​រឿង​ឥណ្ឌា" នៅ​ព្រឹក​នេះ Galaxy Navatra បាន​ចេញ​បទ​ថ្មី​មួយ​ទៀត រឹត​តែ​ប្លែក ក្រោយ​បាន​និពន្ធ​ជា​ប្រស្នា​ច្រៀង​ដេញដោល​គ្នា​រឿង​កោះ​មួយ​នៅ​ស្រុក​ខ្មែរ ដែល​ប្រិយមិត្ត​មិន​តិច​ទេ អាច​មិន​ចាប់​អារម្មណ៍។

បទ​ថ្មី​នេះ​មាន​ចំណង​ជើង​ថា "កោះ​អ្វី" ច្រៀង​រួម​គ្នា​ដោយ តន់ ច័ន្ទ​សីម៉ា និង ខេម ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​លើ​ឆាណែល​យូធូប​ផ្លូវ​ការ​របស់​ផលិតកម្ម​ប្រមាណ ១ម៉ោង​មុន​នេះ។ ស្រដៀង​គ្នា​នឹង​បទ​ចម្រៀង​ពី​ដើម​របស់​ខ្មែរ​យើង​មួយ​បទ គឺ​បទ "ប្រស្នា​៤ខ" បទ​នេះ ខេម និង សីម៉ា ច្រៀង​ឌឺដង​គ្នា ល្បែង​ល្បង​ប្រាជ្ញា ដែល​តាម​ពិត​គឺ​ជា​ភាសា​លេបខាយ​ស្នេហា​របស់​ពួក​គេ​សោះ។

យ៉ាង​ណា​ក៏​ដោយ ចំណុច​មួយ​ដែល​ប្រិយមិត្ត​បាន​​ចាប់​អារម្មណ៍ គឺ​ថា បទ​ចម្រៀង​បែប​សួរ​គ្នា​ដេញដោល​ថ្មី​នេះ ដៃគូ​ទាំង​ពីរ​បាន​ស៊កសៀត​នូវ​ពាក្យ​ពេចន៍​ថ្មី ពាក់​ព័ន្ធ​នឹង​រមណីយដ្ឋាន​ដី​កោះ​ដ៏​ពេញ​និយម​មួយ​របស់​ខ្មែរ ដែល​ស្ដាប់​ទៅ ប្លែក និង​នឹក​ស្មាន​មិន​ដល់ ព្រោះ​តែ​ប្រិយមិត្ត​ភាគ​ច្រើន មិន​ដែល​គិត​ដល់​នូវ​ពាក្យ​ប្រស្នា ដែល​ត្រូវ​បាន​ក្រុម​អ្នក​និពន្ធ​របស់​ផលិតកម្ម​បាន​រំលេច​ឡើង ប្រកប​ដោយ​ភាព​វ័យឆ្លាត និង​ទេពកោសល្យ។

ពាក្យ​ប្រស្នា​នោះ យ៉ាង​ម៉េច​ខ្លះ កោះ​នោះ​កោះអី តោះ...ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់