• 2021-02-17 02:27:40
  • ព័ត៌មាន

មូលហេតុអ្វីបានជាអ្នកល្បីៗចូលចិត្ត JINRO IS BACK នេះម្ល៉េះ?

  • 2021-02-17 02:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដល់ម្លឹងផង? JINRO IS BACK ដ៏​ល្បី​ល្បាញ​របស់​កូរ៉េ​ខាង​ត្បូង​ទទួល​បានការគាំទ្រ ​និង​ចូល​ចិត្ត​ច្រើន​ពី​តារាដែល​មាន​ឈ្មោះ​បោះ​សំឡេងតាម​បណ្ដាញសង្គម ក្រោយពេល​បានបើកប្រអប់កាដូពិសេស និង​ភ្លក់​រសជាតិ​ស្រា​នេះ​រួច​មក។

កាល​ពី​ចុង​ឆ្នាំមុន ក្រុមហ៊ុនសា្រ JINRO IS BACK បាន​ជូន​កាដូ​ដល់​តារា​យូធូប និង​តារាហ្វេសប៊ុក ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ចំនួន ១១​នាក់​ ​រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily

នៅក្នុងប្រអប់កាដូនោះ គឺមានដូចជាស្រា Jinro Is Back ចំនួន ៤​ដប បណ្តោង​សោរ ស្ទីកឃ័រ​និង​តុក្កតារូប​គីង្គក់ ក្រណាត់​សើម​សម្លាប់​មេរោគ និងកែវ​ចំនួន​ពីរ។

Soy Senghour ដែលជា​តារា​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ចំណោម​អ្នកទាំង ១១​នាក់ បានជក់​ចិត្ត​នឹង​រសជាតិ​របស់​ស្រា JINRO IS BACK ណាស់។ ក្រោយ​ពី​ញ៉ាំ​មួយ​កែវ​ហើយ ស្រាប់តែលាន់មាត់ថា៖ “ឆ្ងាញ់! មួយ​កែវ​ទៀត”។

ចំណែកឯ​ VanThaii បន្ទាប់​ពី​មួល​បើក​គម្រប​រួច​ហើយ​ក៏​លាន់មាត់កោត​សរសើរ​ក្លិន​របស់​ស្រា​នេះថា៖ “ឈ្ងុយ​មែនទែន​អ្នកទាំងអស់​គ្នា។ ឥឡូវ​នេះ​ខ្ញុំសាក​ហើយ”។

បន្ទាប់​ពី​ចាក់​ស្រា​ដាក់​កែវ និង​ញ៉ាំ​រួច លោកបាននិយាយថា ៖ “វ៉ោយ! អ្នក​ទាំង​អស់គ្នា មាន​រសជាតិ​ប្លែក​មែន​ទែន”។

មិនមែនត្រឹមតែពីរសជាតិនោះទេ តារាទាំងប៉ុន្មានរូបនោះ ពិតជាភ្ញាក់ផ្អើលនឹងរូបរាងរបស់ ដប JINRO IS BACK មែនទែន ។ ចំណែកឯតុក្កតាតំណាងវិញគឺ រឹតតែគួរអោយចាប់អារម្មណ៍ទៅទៀត។

កញ្ញា Sociallyneath បាននិយាយថា , ” តុក្កតានេះគួរអោយស្រលាញ់ ខ្លាំងមែនទែន បើអ្នកទាំងអស់គ្នាចូលចិត្តតុក្កតាគីង្គក់ ប្រាកដជាពេញចិត្តខ្លាំង ចំពោះខ្ញុំវិញ គឺដាក់តាំងក្នុងឡានព្រោះវាឃ្យូត [Cute] ខ្លាំងមែនទែន”

ជាការពិតណាស់ កាដូទាំង​អស់នេះ ​អាចរក្សា​ទុក​ធ្វើ​ជា​​វត្ថុអនុស្សាវរីយ៍​​​ទៀតផង ដូចជាអាច​ទុក​ក្នុង​រថយន្ត នៅ​លើ​តុ​ធ្វើការ​ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​តាមចំណង់ចំណូលចិត្ត។

JINRO IS BACK គឺជា​ប្រភេទ​ស្រា ដែលស្រួលញ៉ាំ ហើយ​សាក​សម​​គ្រប់​កម្មវិធី​ជួប​ជុំ​ទាំង​អស់ទៀតផង​ដូចជា កម្មវិធីជួបជុំ​មិត្តភក្តិ ពិធី​ជប់​លៀង ខូបកំណើត និង​ពិធី​ផ្សេងៗ​ទៀត៕

បើចង់ដឹងថា JINRO IS BACK ឡូយប៉ុណ្ណាបានជាតារាល្បីៗចូលចិត្តគ្រប់គ្នានោះ កុំភ្លេចចូលមើលវីដេអូទាំងអស់គ្នាណា៎!

អត្ថបទ៖ ទារិកា

មតិយោបល់