• 2021-02-19 09:09:52
  • ចម្រៀង

ពីរោះ​ទាំង​សំនៀង និង​ភ្លេង​ហ្មង! បទ​រាំវង់​ចូល​ឆ្នាំ​២០២១ ដំបូង​របស់ ខេមរៈ សិរីមន្ដ ចេញ​ហើយ

  • 2021-02-19 09:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ខេមរៈ សិរីមន្ដ បាន​ក្លាយ​ជា​តារា​ចម្រៀង​ប្រុស​ដំបូង​គេ​ក្នុង​ចំណោម​មិត្ត​រួម​អាជីព​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ដែល​បាន​បង្ហើរ​សំនៀង​យ៉ាង​ពីរោះ​តាម​រយៈ​បទ​ចម្រៀង​រាំវង់​មួយ​បទ​ក្រោម​ចំណង​ជើង​ថា"ក្រមុំ​ឥឡូវ​ចាស់ៗ​ម្ល៉េះ"។ បទនេះ ផលិតឡើងដើម្បី​អបអរ​សាទរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​២០២១។

បទ"ក្រមុំ​ឥឡូវ​ចាស់ៗ​ម៉្លេះ" ដែល​បកស្រាយ​ដោយ​លោក ខេមរៈ សិរីមន្ដ នេះ គឺ​ជា​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​របស់ Avid Steinberg និពន្ធ​បទ​ភ្លេង​ដោយ ឈិត តេង​រិទ្ធ និង​ដឹកនាំ​សម្ដែង​ដោយ​លោកស្រី គួយ ផល្លី។ ផលិតកម្ម​ទើប​បង្ហោះ​បទ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​Youtube កាល​ពី​ព្រឹក​ទី១៩ ខែ​កុម្ភៈ ប៉ុន្តែ​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ទៅ​ជាង​២​សែន​នាក់​ទៅ​ហើយ។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ឆ្នាំ​២០២១ នឹង​ចូល​មក​ដល់​ក្នុង​រយៈ​ពេល​ពីរ​ខែ​ទៀត។ ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​ថា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ នឹង​មិន​ត្រូវ​លុប​ចោល ឬ​ផ្អាក​ទៀត​ដោយសារ​បញ្ហា​ផ្សេងៗ​នោះ ទើប​ផលិតកម្ម​មួយ​ចំនួន ត្រៀម​ចេញ​បទ​ថ្មីៗ ដើម្បី​អបអរ​សាទរ និង​រាំ​លេង​កម្សាន្ត​ក្នុង​ឱកាស​នេះ។ ទោះ​ជា​យ៉ាង​ណា​គិត​ត្រឹម​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ គេ​ទើប​ឃើញ​ផលិតកម្ម​រស្មី​ហង្ស មាស​មួយ​ប៉ុណ្ណោះ​បាន​ចេញ​បទ​រាំវង់​នៅ​ថ្ងៃ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់