• 2021-02-19 12:12:54
  • ព័ត៌មាន

លោក លាន សូនី រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន

  • 2021-02-19 12:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក លាន សូនី អតីត​សិល្បករ និង​ពិធីករ​ទូរទស្សន៍​បាយ័ន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ កាល​ពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ដែល​ត្រូវ​នឹង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក Movie Star Research

បើ​តាម​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ សូនី ក្រោយ​ពី​សែន​ដូន​តា​នៅ​ផ្ទះ​រួច បាន​ជិះ​ម៉ូតូ​ទៅ​សែន​នៅ​ផ្ទះ​ប្អូន​ប្រុស​របស់​លោក។

ពេល​ជិះ​ម៉ូតូ លោក​មិន​បាន​ពាក់​មួក​សុវត្ថិភាព​ទេ ហើយ​ចំ​ពេល​មួយ​ដែល​លោក​មិន​បាន​ប្រយ័ត្ន លោក​ក៏​ជួប​គ្រោះថ្នាក់​ម៉ូតូ​បុក​នឹង​ម៉ូតូ។ គ្រោះថ្នាក់​នេះ​ធ្វើ​ឲ្យ​លោក របួស​ថ្ងាស​លើ​ចិញ្ចើម​ខាង​ស្ដាំ រហូត​ទៅ​ដល់​ដេរ​ ១០ថ្នេរ​ឯណោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក សូនី ជា​តារា​ចម្រៀង និង​សិល្បករ​មួយ​ដ៏​ល្បី​នៅ​ស្រុក​ខ្មែរ​កាល​ពី​ជំនាន់​ទសវត្ស​ឆ្នាំ១៩៩០ និង​ដើម​ឆ្នាំ២០០០៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់