• 2021-02-20 08:53:52
  • ចម្រៀង

មិន​ដឹង​មាន​រឿង​អី Galaxy ចេញ​បទ​ថ្មី ឲ្យ ខេម និង តន់ ចន្ទសីម៉ា ឈ្លោះគ្នា​៣ថ្ងៃ​ជាប់​គ្នា​

  • 2021-02-20 08:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ឃើញ​ចេញ​បទ​គូ​ជាមួយ ព្រាប សុវត្ថិ ស្រាប់​តែ​ប៉ុន្មាន​ថ្ងៃ​នេះ តន់ ចន្ទសីម៉ា ត្រូវ​បាន​ផលិត​កម្ម​រៀប​ឲ្យ​ផ្ទុះ​ជាមួយ​លោក ខេម ម្ដង ដោយ​រយៈពេល ៣​ថ្ងៃ​មក​នេះ​ហាក់​ដូចជា​ចេញ​បទ​ចម្រៀង​ប្លែក​បន្តិច ព្រោះ​តារា​ទាំង​ពីរ ឈ្លោះ​គ្នា​ជាប់។

៣បទ ដែល​ចេញ​ជាប់​គ្នា​រយៈ​ពេល​៣ថ្ងៃ​ដែរ​នោះ​មាន​បទ​ក្នុង "កំពូល អ្នកជិតខាង" តួស្រី​ខឹងតួប្រុសរឿងចតឡានមុខផ្ទះច្រៀងឌឺដងគ្នាដោយខ្វះការអធ្យាស្រ័យ។ បទទី ២ "ប្តឹង​ប៉ូលីស" បង្ហាញ​ពីចរិតអាក្រក់របស់ ខេម ដែលចង់បង្កជម្លោះមកលើ តន់ ចន្ទសីម៉ា ដោយ ខេម បានកើបលាមកសត្វមុខផ្ទះរបស់ខ្លួនមកដាក់មុខផ្ទះតួស្រី តន់ ចន្ទសីម៉ា ហើយ​ច្រៀង​ឌឺដង​គ្នា​ដោយចោទថា តន់ ចន្ទសីម៉ា ចិញ្ចឹមឆ្កែតែអត់គំនិត។

ដោយឡែកបទទី ៣ "ជិះយន្តហោះទៅហួបគុយទាវ" ក៏ច្រៀងឌឺដងដាក់អ្នកជិតខាង តន់ ច័ន្ទសីម៉ា មិនធម្មតា ផងដែរព្រោះ ខេម អួត​សុទ្ធ​តែជិះ​យន្តហោះ​ទៅ​ហូបគុយទា​វបិទហាង​តែម្តង។ យ៉ាង​ណា​បទ​ទាំង​នោះ សុទ្ធ​ជា​បទ​ឆ្លើយ​ឆ្លង ចង្វាក់​ប្រជាប្រិយ​សម្រាប់​រាំ​លេង​ សប្បាយៗ​ក្នុង​ពិធីបុណ្យចូលឆ្នាំខ្មែរ​ដែល​នឹង​ចូល​មក​ដល់​ឆាប់​ៗ​ខាង​មុខ។

៣បទ​នេះ ឃើញ​តារា ទាំង​ប្រុស​ស្រី​មួយ​គូ​នេះ ឈ្លោះគ្នាបែកផ្សែងតែម្តង។ តោះ​ទស្សនា​បទ​ចម​​ទាំង​២បទ​នេះ​ទាំង​​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់