- 2021-02-21 05:00:00
- ព័ត៌មាន
ឡូយមែន! ក្រុមរាំ OMG ជុំគ្នាផឹក JINRO IS BACK និងរាំបទ BTS!
- 2021-02-21 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយមែន! ក្រុមរាំ OMG ជុំគ្នាផឹក JINRO IS BACK និងរាំបទ BTS!
ចន្លោះមិនឃើញ
ក្រុមរាំ OMG មានក្តីរំភើបរីករាយ ក្រោយទទួលបានកាដូពីស្រា JINRO IS BACK និងបាននាំគ្នារាំបទ BTS រួមគ្នាយ៉ាងសប្បាយរីករាយ ខណៈកាន់ដបស្រា និងវត្ថុអនុស្សាវរីយផ្សេងៗទៀតដែលទទួលបានពីស្រាដ៏ល្បីល្បាញមួយនេះ។
កាលពីថ្ងៃឆ្លងឆ្នាំកន្លងផុតទៅថ្មីៗនេះ JINRO IS BACK បានជូនកាដូដល់តារាល្បីលើបណ្ដាញសង្គម ចំនួន ១១នាក់រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, OMG Girls Dance Crew, Maily ។
នៅក្នុងប្រអប់កាដូនោះ គឺមានដូចជាស្រា Jinro is Back ចំនួន ៤ដប បណ្តោងសោរ ស្ទីកឃ័រ និងតុក្កតារូបគីង្គក់ ក្រណាត់សើមសម្លាប់មេរោគ និងកែវចំនួនពីរ។
ប៉ុន្ដែអ្វីដែលគួរអោយចាប់អារម្មណ៍ជាងគេពេលកំពុងបើកនោះ សមាជិករបស់ OMG បានយកតុក្កតារូបគីង្គក់ទៅដាក់ជិតមុខរបស់ Tin Chhi ដោយសារតែមានមុខគួរអោយស្រលាញ់ដូចគ្នា សូម្បីតែហ៊េ្វនក៏ខំមិនថា Tin Chhi មុខដូចតុក្កតាតំណាង JINRO IS BACK ដែរ។
ក្រោយពីបើកប្រអប់កាដូរួច សមាជិកម្នាក់នៃក្រុមរាំ OMG Girls Dance Crew បានមូលគម្របដបស្រា រួចចាក់ចូលកែវជូនមិត្តរួមក្រុមរបស់គាត់។ សមាជិកពីរនាក់ផ្សេងទៀតបានញ៉ាំស្រានេះដោយខ្វែងដៃគ្នា ហើយបាននិយាយទាំងញញឹមបន្ទាប់ពីញ៉ាំស្រាអស់ពីកែវរបស់គាត់ថា៖ “ក្តៅពេញបេះដូង”។
មិនមែនត្រឹមតែជុំគ្នាបើកកាដូ ផឹកស្រា JINRO IS BACK និយាយគ្នាលេងតែប៉ុណ្ណឹងទេ ក្រុមរាំទាំងអស់បានជុំគ្នារាំបទ Dynamite របស់ BTS ទៀតផង។ បើចង់ដឹងថាឡូយប៉ុណ្ណា ចូលមើលវីដេអូទាំងអស់គ្នាណា៎!
តោះយើង! ជួបជុំជាមួយមិត្តរបស់អ្នក រាំកម្សាន្ត និងញ៉ាំស្រា JINRO IS BACK ទាំងអស់គ្នា៕