• 2021-02-22 09:26:48
  • ព័ត៌មាន

ទីបំផុត រកឃើញជយលាភីបវរកញ្ញាភេទទី៣ ឆ្នាំដំបូងនៅកម្ពុជាហើយ!

  • 2021-02-22 09:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតបវរកញ្ញាភេទទី៣ នៅកម្ពុជាលើកដំបូងកាលពីចុងសប្ដាហ៍មុននេះ ដែលបានដំណើរការមកអស់រយៈយូរហើយនោះ ពេលនេះបានបញ្ចប់បេសកម្មរបស់ខ្លួនហើយ ក្រោយរកឃើញម្ចាស់ជយលាភីសម្រាប់កម្មវិធីឆ្នាំដំបូងរបស់ខ្លួន។

កម្មវិធីនេះ បានប្រព្រឹត្ត ក្នុងបរិយាកាស ទទួលផ្លែផ្កាខ្ពស់ បើទោះជាការរៀបចំបានជួបបញ្ហាជាច្រើនព្រោះតែការផ្ទុះជំងឺកូវីដ១៩ក្ដី។ លោក ម៉ែន និមលរតន៍ អ្នករៀបចំកម្មវិធីប្រកួត បានបង្ហាញពីភាពរីករាយ និងសប្បាយចិត្តដោយការរៀបចំការប្រកួត បវរកញ្ញាភេទទី៣ដំបូងទទួលបានផ្លែផ្កាលើសពីការរំពឹងទុករបស់ខ្លួន។

លោកបានបញ្ជាក់ថា៖”យើងមិនរំពឹងថាអាចមានលទ្ធផលខ្ពស់បែបនេះទេ ព្រោះអីគ្រាន់តែប្រកាសរៀបចំភ្លាម ផ្ទុះកូវីដ១៩ភ្លែតធ្វើឱ្យខ្ញុំស្រងាកចិត្តជាខ្លាំង។ តែយ៉ាងណាយើងពិតជាសប្បាយចិត្តដោយឃើញអ្នកឈ្នះក្នុងកម្មវិធីនេះសុទ្ធសឹងតែជាអ្នកមានសមត្ថភាពខ្ពស់”។

អ្នកគ្រប់គ្រងការប្រកួតរូបនេះបន្តថា ជយលាភីបវរកញ្ញាភេទទី៣កម្ពុជា២០២០ទាំង៥រូបមានដូចជាជយលាភី បានទៅលើកញ្ញាឯកភេទទី៣ពាក់ស្លាកលេខ២ ដែលមានឈ្មោះថា SAIFHON ជយលាភីរងទី១ កញ្ញា Hani ជយលាភីរងទី២ កញ្ញា Anna។ ជយលាភីទាំង៥រូបនឹងចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងជាមួយ ក្រុមហ៊ុន CAMBODIA INTERNATIONAL MODELS រយៈពេល២ឆ្នាំ បូករួមនឹងរង្វាន់ជាច្រើន ពីម្ចាស់ឧបត្ថម្ភកម្មវិធី។

តាមគម្រោង ជយលាភីបវរកញ្ញាភេទទី៣កម្ពុជា២០២០ទាំងអស់ នឹងធ្វើដំណើរទស្សនកិច្ចក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៏ ប្រពៃណី និង វប្បធម៍ ក្នុងអំឡុងពេលនៃការគ្រងមកុដក្នុងនាមជាជយលាភីបវរកញ្ញាបវរកញ្ញាភេទទី៣កម្ពុជា២០២០។

ដោយឡែកកម្មវិធីប្រកួតបវរកញ្ញាភេទទី៣ លើកទី២ ក្នុងឆ្នាំ២០២១នេះ ត្រៀមនឹងរៀបចំជាថ្មីទៀតក្នុងពេលដ៏ខ្លីខាងមុខ៕

រូបភាព៖ សហការី

អត្ថបទ៖ ទារិកា

មតិយោបល់