• 2021-02-23 02:12:39
  • ព័ត៌មាន

ដំណឹង​ថ្មី ក្រសួង​ប្រកាស​បិទ​រោង​ភាពយន្ត​ហើយ

  • 2021-02-23 02:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង ស្តី​ពី​ការ​បិទ​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន​រយ:ពេល ០២សប្ដាហ៍ រោងភាពយន្ត រោង​សម្តែង​សិល្ប: និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

រូប​តំណាង និង​ជា​រូបមុន​ផ្ទុះកូវីដ

តាម​លិខិត​ជូន​ដំណឹង​ចុះ​លេខ ២៧ ស.ជ.ណ ក្រសួង​វប្បធម៌ បាន​ជូន​ដំណឹង​ដល់ ម្ចាស់​អាជីវកម្ម​រោងភាពយន្ត រោង​សម្ដែង​សិល្បៈ សមាគម​មគ្គុទេស​ទេសចរណ៍ ភ្នាក់​ងារ​ទេសចរណ៍ និង​ក្រុមហ៊ុន​ទេសចរណ៍​ជា​ដើម ដើម្បី​ទប់​ស្កាត់​ការ​រីករាយ​ដែល​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល​បាន និង​កំពុង​គំរាម​កំហែង​កម្ពុជា ក្រសួង​ស្នើ​ឲ្យ​ផ្អាក​បណ្ដោះ​អាសន្ន​នូវ​អាជីវកម្មដូច​ខាង​លើ​ចំនួន ២សប្ដាហ៍។​

អត្ថបទ៖ ទារិកា

មតិយោបល់