• 2021-02-23 03:28:00
  • ព័ត៌មាន

តារាកូរ៉េក្មេងៗទាំង ១២ ត្រូវរងពាក្យចោទផ្ទួនៗថាជាក្មេងឈ្លើយ សិស្សកាងកាលនៅរៀន

  • 2021-02-23 03:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សង្កេតឃើញ​ថាមួយរយៈចុងក្រោយ​នេះមានព័ត៌មាន​ផ្ទុះ​ជា​ច្រើន​ទាក់ទង​តារាកូរ៉េ ដែល​គេ​ល្បីថា​ជាប់ពាក់ព័ន្ធនឹងករណីធ្វើបាបមិត្តភ័ក្តិកាលពីមុន និង​ត្រូវ​បាន​គេ​ស្រាវជ្រាវ​ដឹង​ជា​បន្តបន្ទាប់។

មាន​ករណី​ខ្លះ​គឺជា​ការ​ចោទប្រកាន់ ប៉ុន្តែ​យ៉ាងណា​មន្ទិល​នៅ​តែ​មាន​ក្នុង​ចិត្ត​មហាជន​ជានិច្ច។ ខាងក្រោម​នេះ​ជា​ការ​សរុប​ករណី​ធ្វើបាបគ្នា​របស់​តារា​ៗទាំង​ ១២នាក់៖

១. HyunA

ពេល​នេះ​ពិភព K-Pop កំពុង​ផ្ទុះ​ខ្លាំង​ ក្រោយមាន​អ្នក​ស្រាវជ្រាវជាបន្តបន្ទាប់ទាក់ទង​នឹង​ករណីតារា K-Pop ដែល​គេល្បីថាធ្លាប់បានធ្វើបាប មើលងាយបុគ្គលទន់ខ្សោយកាលពីនៅរៀន ដោយក្នុង​នោះក៏មាន HyunA ដែរ។ អ្នក​ប្រើបណ្ដាញអ៊ីនធើណិត មួយក្រុមបាននិយាយថា​ពួកគេបាន​ក្លាយជា​ជនរងគ្រោះ ត្រូវ HyunA ធ្វើបាប ដោយទះកំផ្លៀងកាលពីរៀនថ្នាក់ទី ៥ ព្រម​ទាំងបាន​មើលងាយដោយប្រការផ្សេងទៀត។

ជាក់ស្ដែង ក្រោយផ្ទុះការលើកឡើងនេះ HyunA ក៏បាន​បង្ហោះសារលើ Instagram របស់នាង ដោយបាន​អះអាងថា​ វា​មិនមែន​ជា​ការពិត ហើយអ្វី​ដែល​បាន​កើតឡើង​នេះងាចមក​ពីមាន​អ្នក​ដែល​ស្អប់នាង​បង្កឡើង។

២. តារា​សម្ដែង​ Jo Byung Gyu

កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ អ្នក​ប្រើបណ្ដាញសង្គម​ម្នាក់ ដែលជាអតីត​មិត្តរួម​ថ្នាក់​របស់ Jo Byung Gyu បាន​បង្ក​ជា​ការភ្ញាក់​ផ្អើល​ ដោយ​បាន​លើក​ឡើង​ថា​ តារា​សម្ដែងរូប​នេះ​បាន​ព្យាយាម​បង្កើតជម្លោះកាលពីនៅរៀន។ បុគ្គលរូ​ប​នោះ​បាន​និយាយ​ថា​ Byung Gyu តែងធ្វើ​ចរិតកាង មើលងាយ រក​តែឈ្លោះ។ ប៉ុន្តែ​បុគ្គល​ដដែល​បាន​បញ្ជាក់​ដែរថា​ Byung Gyu មិន​បាន​ប្រើអំពើហិង្សាដាក់ខ្លួន​ទេ ត្រឹម​សម្ដី​មិនល្អ ជា​ការ​មើលងាយប៉ុណ្ណោះ។

ថ្ងៃ​ដដែល​នោះ​ផលិតកម្ម HB Entertainment ដែល​ជា​ជម្រក​របស់ Jo Byung Gyu ក៏​បាន​ចេញ​មុខ​ច្រានចោល​ថា​ អ្វី​ដែល​បាន​លើកឡើង​នេះ​មិន​មែន​ជា​ការពិត ព្រម​ទាំង​បាន​ប្រកាសចាត់​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ផងដែរ សម្រាប់​បុគ្គលម្នាក់​នោះ​ដែលព្យាយាម​ផ្សាយព័ត៌មាន​មិនពិតបង្កការ​ភ្ញាក់​ផ្អើល។

ប៉ុន្តែ​វាក៏នៅ​មាន​រឿងជា​ច្រើន​កើតឡើង​បន្តទៀត រហូត​ KBS ឈាន​ដល់​ការ​ផ្អាក​សកម្មភាព​គ្រប់យ៉ាង​របស់ Jo Byung Gyu លើ​ទូរទស្សន៍នេះតែ​ក៏បាន​បញ្ជាក់​ថា​មិន​ទាក់ទង​នឹងករណីខាងលើ​ទេ។ ឯសាមីខ្លួន​ផ្ទាល់​ក៏​បាន​ចេញ​មុខ​ទទួលស្គាល់​ថា​លោកបាន​ទៅរៀន​នៅ​សាលា​ជាមួយ​នឹង​បុគ្គល​ដែល​អះអាងថា​ខ្លួនជា​ជនរងគ្រោះដែរ ប៉ុន្តែ​ Byung Gyu ​មិនដែល​ស្គាល់ម្នាក់នោះទេ។

៣. Soojin ((G)I-DLE)

កាលពី​ថ្ងៃទី២០ ខែកុម្ភៈ បងស្រី​របស់​តារាសម្ដែង Seo Shin Ae បាន​អះអាង​ថា​ប្អូន​ស្រី​របស់ខ្លួន​ គឺជា​ជនរងគ្រោះ​ដែលត្រូវ Soojin ធ្វើបាប។ នារី​ម្នាក់​នោះ​បាន​លើកឡើង​ថា​ Soojin បាន​ហៅបងប្អូន និងមិត្តភ័ក្តិរបស់បងប្អូនមក​បន្ទប់ទឹក ហើយព្រួតគ្នា​ធ្វើ​បាប​ ដោយ​ទះកំផ្លៀង Shin Ae និង​ផ្ញើសារដោយ​សម្ដី​មិនល្អទៀត។

Shin Ae និង Soojin

បន្ថែម​ពិ​លើ​នោះ​ បុគ្គល​ដដែល​នៅ​បាន​បន្ថែម​ថា​ កាលនៅរៀន Soojin ធ្លាប់​លួច​ឯកសណ្ឋានសិស្សផ្សេងទៀត និង​លុយ​គេ ហើយថែមទាំង​ចូលចិត្តដើរលេងជាមួយ​ប្រុសៗដែល​ជិះម៉ូតូ ផឹក និងជក់ទៀត។

ងាក​ចូល​ផលិតកម្ម Cube Entertainment បាន​ចេញ​មុខ​ច្រានចោលទាំងស្រុង​ថា​ នេះ​មិន​មែន​ជា​ការពិត​ឡើយ ហើយ​ក៏កំពុង​រៀបចំ​ឯកសារចាត់ការទៅតាម​ផ្លូវច្បាប់​ទៀត។ Soojin ក៏​បាន​បង្ហោះ​ជា​ផ្លូវការ​នូវ​សារ​មួយ​ថា​ ពាក្យចចាមអារ៉ាម​ដែល​អះអាងថាកើត​មាន​ក្នុង​សាលា​នេះ​ មិនមែនជា​រឿង​មិន​ពិត​ឡើយ។

៤. Kim Dong Hee

នៅថ្ងៃទី២១ ខែកុម្ភៈ អ្នក​ប្រើបណ្ដាញសង្គម​មួយក្រុម​បាន​ចោទ​ប្រកាន់​ថា​ Kim Dong Hee ជា​សិស្សកាងក្នុង​សាលា។ ការ​ចោទប្រកាន់​នេះ​ បាន​លើកឡើងថា Dong Hee យកប្រដាប់​ជក់បារី (E-Cigarette) ដាក់ជាប់ខ្លួន ហើយពេល​ខ្លះ​ហ៊ានទាំង​យក​មកជក់ក្នុង​ថ្នាក់ ហើយធ្លាប់ទះកំផ្លៀងពួកម៉ាកដែលពិការ ហើយធ្វើបាបសិស្សទន់ខ្សោយ។

ដំណឹងនេះ​ក៏បានដឹង​ដល់ JYP រហូត​ផលិតកម្ម​ចេញមុខ​ ច្រាន​ចោល​ទាំង​ស្រុង​ ហើយ​សន្យា​នឹង​ចាត់វិធានការតាមផ្លូវច្បាប់​ពីអ្វី​ដែល​បានកើតឡើង។

៥. Mingyu (SEVENTEEN)

នៅថ្ងៃទី២២ ខែកុម្ភៈ ក៏មាន​បុគ្គល​ម្នាក់​ដែលអះអាងថា​ខ្លួនជា​ ជនរងគ្រោះ និង​ត្រូវ​បាន​ Mingyu ធ្វើ​បាប​កាលពី​នៅរៀន​ថ្នាក់អនុវិទ្យាល័យ។ នាង​បាន​និយាយ​ថា​ Mingyu បាន​គប់គម្របកូកាចំកណ្ដាល​មុខ​នាង ហើយ​បាន​វាយ ហើយ​សើច​ចំអក​ខ្លាំងៗទៀត។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ នាង​បន្ថែម​ថា Mingyu ធ្លាប់​ទាំង​ផ្ញើសារទារលុយ​ចាយ​ទៀត។

ប៉ុន្តែ​មិន​បាន​ប៉ុន្មាន Post នោះ​ក៏ត្រូវ​បាន​លុប​ចោលពីបណ្ដាញសង្គម។ ឯផលិតកម្ម Pledis ក៏បាន​បដិសេធថា​វា​មិនមែន​ជា​រឿងពិតទេ។

៦. Hyunjin (Stray Kids)​

នៅ​ថ្ងៃ​ទី ២២ ខែកុម្ភៈ Hyunjin ក៏​ត្រូវ​គេ​ចោទប្រកាន់​ថា​បាន​ប្រើចរិត​មិនល្អ​កាល​នៅរៀន​ដែរ ហើយតែងនិយាយស្ដីឈ្លើយ ចំអេសចំអាស និង​ហែកកេរ្តិ័គ្រួសារ​គេទៀត។ ឈាន​ចូល​ដល់​ថ្ងៃទី ២៣ ខែកុម្ភៈ​នេះ JYP ក៏​បាន​ច្រានចោល​ថា​ ព័ត៌មាន​នេះ​មិនពិតទេ។

៧. Soyeon ((G)I-DLE)

នៅថ្ងៃទី២២ អ្នក​ប្រើបណ្ដាញសង្គម​ម្នាក់ អះអាង​ថា​អតីត​មិត្តភ័ក្តិរបស់ Soyeon ម្នាក់​បាន​និយាយថា​តារា​ស្រីរូប​នេះ​ក្អេងក្អាង​ខ្លាំង​ណាស់​កាលនៅរៀន ហើយចូលចិត្តគាបសង្កត់មិត្តភ័ក្តិទៀត។ ទាក់ទង​នឹង​ព័ត៌មាន​នេះ​ផលិតកម្ម​ CUBE មិនទាន់​បកស្រាយ​ទេ។

ក្រៅពី​តារាទាំង ៧ខាងលើ ក៏នៅ​មាន​តារា​ប្រុស​ស្រី ផ្សេងទៀតដែររួមមាន Sunwoo (THE BOYZ), Chuu (LOONA) និង Kim So Hye (អតីតសមាជិក I.O.I) ដែល​មាន​មុខ​ក្នុង​ព័ត៌មាន​ជា​ក្មេង​មានចរិត​មិនល្អ ចូលចិត្ត​ធ្វើ​បាបមិត្តភ័ក្តិ​ទន់ខ្សោយ។ ប៉ុន្តែ​រាល់​ការ​លើក​ឡើង​ទាំងអស់​ ក៏ត្រូវ​បាន​ផលិតកម្ម​របស់​ពួកគេរៀងៗខ្លួន បដិសេធចោលទាំងអស់​ថា​ មិនមែន​ជា​ការពិត ព្រម​ទាំង​សន្យា​ចាត់​វិធានការតាមផ្លូវច្បាប់ ស្របពេលករណី Kihyun (MONSTA X) និង Park Hye Sun មិនទាន់​មាន​ការ​បំភ្លឺពី​ផលិតកម្មទេ៕

Sunwoo (THE BOYZ)
Chuu (LOONA)
Kim So Hye (អតីតសមាជិក I.O.I)
Kihyun (MONSTA X)
Park Hye Sun

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់