• 2021-02-23 05:56:32
  • ព័ត៌មាន

រឿង​ធំ​បាត់! ផ្អែមល្ហែមសុខៗ អេដវីន បង្ហោះសារចែកផ្លូវជាមួយ​មេម៉ាយកូនមួយកាត់ព្រឹក

  • 2021-02-23 05:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងប្រុសឆ្នើមទទួលបានការគាំទ្រខ្លាំងពីមហាជនលោក អេដវីន ស្រាប់តែបង្ហោះសារ ខូចចិត្តក្រៀមក្រំកាត់ព្រឹកព្រោះត្រូវចែកផ្លូវគា្នជាមួយគូស្នេហ៍មេម៉ាយកូនមួយអតីតភរិយាម្ចាស់​ផលិតកម្ម LD បន្ទាប់ពីស្រលាញ់គ្នាអស់យូរឆ្នាំ។

ជារឿយៗ អេដវីន តែងតែបញ្ចេញភាពផ្អែមល្ហែម ស្និទ្ធស្នាលជាមួយគូស្នេហ៍ហើយ អេដវីន ក៏ទើបតែទទួលបានអំណាយពីគូស្នេហ៍ដែរ ប៉ុន្តែមិនទាន់បានប៉ុន្មានផងស្រាប់តែ អេដវីន បែរជាបង្ហោះសារ ចែកផ្លូវគ្នាជាមួយមេម៉ាយកូនមួយកាត់ព្រឹកតែម្ដង។ អេដវីន បានបញ្ជាក់យ៉ាងច្បាស់ថា”ចាប់ពីពេល នេះទៅខ្ញុំនឹងគាត់ (គូស្នេហ៍)លែងជាអ្វីនឹងគ្នាទៀតហើយ ហើយកុំឆ្ងល់ថាមកពីអ្វី ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនឹង”។

អេដវីន មិនទាន់ផ្ដល់មូលហេតុណាមួយទេ លោកត្រឹមលើកថាស្នេហា ឆាកជីវិតគ្មានអ្នកដឹងមុនទេ ថានឹងមានរឿងអ្វីកើតឡើង មានតែយើងខ្លួនឯងទេទើបដឹងច្បាស់។

ហើយនេះមិនជារឿងលើកទី១ទេសម្រាប់តារាប្រុសរូបនេះ ព្រោះថាកន្លងមកស្នេហាមួយគូនេះធ្លាប់ មានបញ្ហារកាំរកូស រហូតដល់បង្ករឱ្យមានរបួសស្នាមរបួស ហើយធ្លាប់ប្រកាសចែកផ្លូវគ្នាជាសាធារណៈ រួចម្ដងហើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីក៏គេមិនទាន់ដឹងច្បាស់ទេ ថាតើតារាសម្ដែងលោក អេនវីន ចែក ផ្លូវគ្នាដោយសារតែហេតុផលជាក់លក្ខណាមួយ។

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​នៅ​មិន​ទាន់​អាច​ភ្ជាប់​ទំនាក់ទំនង​បាន​ ដើម្បី​សុំ​ការ​អធិប្បាយ​លម្អិត​នៅ​ឡើយ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់