• 2021-02-24 06:53:35
  • ចម្រៀង

បន្ទាប់​អួត​អស់​ចិត្ត ឥឡូវ ខេម ដល់វគ្គ​ធ្វើ​តួ​កម្សត់​ដាក់ សីម៉ា ម្ដង​ហើយ!

  • 2021-02-24 06:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្រើន​បទ​មក​ហើយ ដែល​តារា​ចម្រៀង ខេម និង សីម៉ា បាន​ច្រៀង​ឌឺដង ឈ្លោះ​គ្នា​បែក​ផ្សែង ប៉ុន្តែ​នៅ​ពេល​នេះ អ្វី​ផ្លាស់​ប្ដូរ​ដោយ ភាគី​ខាង​ប្រុស​ដែល​អួត​ដល់​សូរ​នោះ បាន​ក្លាយ​ជា​តួ​កម្សត់​របស់​ខាង​ស្រី​ម្ដង​វិញ​ហើយ។

ខេម និង សីម៉ា បាន​ជួប​គ្នា​បន្ត​ទៀត​នៅ​ក្នុង​បទ​ថ្មី​ទើប​ចេញ​ព្រឹកមិញ​មាន​ចំណង​ជើង​ថា "ដុល្លារ​មាន​ឬទ្ធិ" ជា​បទ​ចម្រៀង​ចង្វាក់​កន្ទ្រឹម។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍ ពួក​គេ​លែង​ជា​ដៃគូ​ឌីដង​ដោះ​ដូរ លេប​ខាយ​សំដី​ទៀត​ហើយ ប៉ុន្តែ​ក្លាយ​ជា​គូស្នេហ៍​មួយ​គូ​ទៅ​វិញ។

យ៉ាង​ណា​ដោយ ទំនាក់​ទំនង​របស់​ពួក​គេ​មិន​បាន​គោលដៅ​នោះ​ទេ គឺ​ត្រូវ​បែក​បាក់​កណ្ដាល​ទី ដោយ​សារ​តែ​មាន​អ្នក​ទី​៣ ចូល​មកធ្វើ​ឆ្អឹង​ទទឹង​ក។ ដូច្នេះ​ហើយ គេ​ឃើញ​ថា ភាគី​ខាង​ប្រុស បាន​ចូល​ខ្លួន​មក​ដើរ​តួ​កម្សត់​ម្ដង​ហើយ ក្រោយ​សង្សារ​របស់​ខ្លួន ត្រូវ​អ្នក​ផ្សេង​មិន​ដឹង​មក​ពី​ណា​ឆក់​យក​បាត់។

តោះ...ទៅ​មើល ខេម បាក់​អំនួត​ក្នុង​បទ​នេះ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់