- 2021-02-24 08:55:35
- ភាពយន្ត
របូតអស់៥រឿងបាត់! ទូច ស៊ី ទម្លាយមូលហេតុទម្លាក់ចោលការថតខ្លះក្នុងរយៈ២ខែដើមឆ្នាំ២០២១ នេះ
- 2021-02-24 08:55:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របូតអស់៥រឿងបាត់! ទូច ស៊ី ទម្លាយមូលហេតុទម្លាក់ចោលការថតខ្លះក្នុងរយៈ២ខែដើមឆ្នាំ២០២១ នេះ
ចន្លោះមិនឃើញ
រយៈពេល២ខែដើមឆ្នាំ២០២១ នេះ តារាសម្ដែងស្រីវ័យជ្រេ ទូច ស៊ីណាត ឲ្យដឹងថា ផលិតកម្មធំៗដែលផលិតខ្សែភាពយន្តភាគចំនួន៩រឿង បានទាក់ទងអ្នកនាងដើម្បីថត ប៉ុន្តែក្នុងចំណោម៩រឿងដែលបានជជែកគ្នានោះ គឺអ្នកនាងទទួលថតតែ៤រឿងប៉ុណ្ណោះ។
នៅក្នុងឱកាសដែលតារាសម្ដែងរូបនេះចូលរួមក្នុងពិធីក្រុងពាលីថតរឿងភាគ"មរណៈមាតា"របស់ស្ថានីយទូរទស្សន៍ ភី អិន អិន កាលពីពេលថ្មីៗនេះ បាននិយាយសុំទោសដល់អ្នកដឹកនាំរឿងភាគទាំង៥រឿងដែលអ្នកនាងបានទម្លាក់ចោលនោះ គឺដោយសារតែសព្វថ្ងៃអ្នកនាងពុំមានពេលគ្រប់គ្រាន់ក្នុងការថត។ បច្ចុប្បន្នអ្នកនាង កំពុងដំណើរការថតរឿង"មរណមាតា" រឿង"ស្នេហ៍លាងគំនុំ" រឿង"ព្រហ្មលិខិតលម្អៀង" និងរឿង"ស្នាមស្នេហ៍សមុទ្ររាម"។
ទូច ស៊ីណាត៖"ដល់ពេលវាមកបុកគ្នាច្រើនពេក យើងទទួលអត់បាន...យើងគិតថាវាជារឿងល្អតែវាទៅជាអត់ល្អវិញ ព្រោះវាសុទ្ធតែជារឿងភាគ ហើយរឿងភាគកាលណាយើងទទួលម្ដងច្រើនយើងអត់អាចថតបានទេ"។
តារាសម្ដែងស្រីវ័យ៤២ឆ្នាំ មានមាឌស្ដើង ទូច ស៊ីណាត បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីអំឡុងឆ្នាំ១៩៩៨ ប៉ុន្ដែអ្នកនាងទើបប្រឡូកក្នុងវិស័យនេះពេញលេញនៅឆ្នាំ២០០៨ តាមរយៈការចាប់យកអាជីពពិធីការិនីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ បច្ចុប្បន្នអ្នកនាងមានទីផ្សារសម្ដែងច្រើនជាងពិធីការិនីតាមកម្មវិធីផ្សេងៗ៕