• 2021-02-26 02:47:33
  • ចម្រៀង

ប្រិយមិត្ត​ថា ខេម ធ្វើ​ស៊ី​អារម្មណ៍​ទាំង​ព្រឹក ក្រោយ​ចេញ​វីដេអូ​ចម្រៀង​សិចស៊ី ផ្ដុំ​ស្រី​ស្អាត​គ​ជើង​គ្នា!

  • 2021-02-26 02:47:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ងាក​ពី​បទ​ចម្រៀង​ប្រជាប្រិយ​បន្តិច នៅ​ព្រឹក​នេះ Galaxy Navatra បាន​ចេញ​បទ​ថ្មី​មួយ​ឲ្យ ខេម មាន​រសជាតិ​ប្លែក​ខ្លាំង ទាំង​ការ​ថត និង​ចង្វាក់​ភ្លេង។ សំខាន់​ជាង​នេះ វីដេអូ​ចម្រៀង​របស់ ខេម ប្រមូល​ផ្ដុំ​សុទ្ធ​នារី​វ័យ​ក្មេង​ស្អាត​ៗ​មិន​ធម្មតា។

បទ​ដែល​ទើប​ចេញ​បាន​១ម៉ោង​នេះ​មាន​ចំណង​ជើង​ថា "ហ្សឹម" ឆ្លុះ​បង្ហាញ​ពី​ជីវភាព​របស់​បុរស​ដែល​ចូលចិត្ត​សប្បាយ​នា​ពេល​រាត្រី​ជាមួយ​នឹង​ភ្លេង ភ្លើង និង​ស្រី​ស្អាត។ ដូច្នេះ​ហើយ ទើប​គេ​ឃើញ​ថា​ក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ ប្រមូល​ផ្ដុំ​ដោយ​នារី​វ័យ​ក្មេង​ស្រស់​ស្អាត​យ៉ាង​ច្រើន កម្រ​ប្រទះ។

ប្រិយមិត្ត​ជា​ច្រើន​បាន​ពោល​សរសើរ ថា​ពិត​ជា​ប្លែក​ខ្លាំង​ណាស់​ចម្រៀង ខេម មួយ​បទ​នេះ។ ឯ​អ្នក​ខ្លះ លើក​សរសើរ​ចំ​ៗ​ថា វីដេអូ​ចម្រៀង​មួយ​នេះ ថត​បាន​ល្អ មាន​គុណភាព​ ត្រូវ​ស្តង់ដារ​ចម្រៀង​បរទេស។ ងាក​ទៅ​តួ​សម្ដែង​ស្រី​ៗ​វិញ ស្អាត​កប់ និង​ថា នេះ​ជា​វីដេអូ​ចម្រៀង​សិចស៊ី ធ្វើ​ស៊ី​អារម្មណ៍​ខ្លាំង​ណាស់។

តោះ...ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់