• 2021-03-01 02:03:42
  • ព័ត៌មាន

Hyunjin សមាជិក​ Stray Kids នឹង​ផ្អាក​រាល់ការងារសិល្បៈទាំងអស់ ក្រោយរឿងធំកើតឡើង

  • 2021-03-01 02:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម JYP បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ថា​ Hyunjin (Stray Kids) នឹង​ផ្អាករាល់សកម្មភាព​សិល្បៈ​ទាំង​អស់ ដោយ​មិន​អាចទាន់​កំណត់​ពេល​វេលា​ណាមួយដែល​នឹង​ត្រឡប់​ចូល​សិល្បៈ​វិញ​ទេ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​ផលិតកម្ម JYP ផ្ទាល់​ តាម​រយៈ​គណនី​បណញដាញ​សង្គម​ផ្លូវការ។

«សួស្ដី នេះគឺ​ផលិតកម្ម JYP យើង​ចង់​ជម្រាប​ដំណឹង​ជូន​អ្នក​ទាំង​អស់​គ្នា​ទាក់ទង​នឹង​សកម្មភាព​ការងារ​សិល្បៈ​របស់​ Hyun Jin សមាជិក​ក្រុម Stray Kids។ ក្រុមការងារ​បាន​ទាក់ទង​ទៅ​សាមីខ្លូន​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ការងារ​របស់​ Hyun Jin អស់ហើយក៏ដូចជា​បាន​សម្របសម្រួល​ ដើម្បី​លុបចោល​រាល់ការងារ​ទាំងអស់​របស់តារា​ប្រុសរូបនេះ ដើម្បី​រក្សា​ការពារ​​កុំ​ឲ្យ​មាន​ការ​ខូចខាត​បាត់​ប្រយោជន៍​ណា​មួយ​ កើតមាន​ចំពោះ​ភាគីម្ចាស់​ការងារ​ទាំងនោះ។

ការងារ​មួយ​នេះ​ត្រូវ​ចំណាយ​ពេល​យូរ​ ដូចនេះ​ការ​ប្រកាស​ពីការងារ​ថ្ងៃមុខ​របស់​ Hyun Jin នឹង​ត្រូវ​ពន្យារពេល​ទាំងអស់។ Hyun Jin នឹង​ផ្អាក​រាល់​សកម្មភាព​ការងារ​សិល្បៈ​ទាំងអស់​​ ដើម្បី​រៀនពីកំហុស​របស់​ខ្លួន។

លោក​ (Hyun Jin) ពិត​ជា​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ ដែល​ខ្លួន​បាន​ធ្វើឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ឈឺ​ចាប់​ ដោយសារ​តែ​សម្ដី​គ្រោធគ្រាត​របស់​ខ្លួន ដែល​និយាយ​កាល​ពី​នៅ​រៀន។ លោក​ចង់​សម្ដែង​ការ​សុំទោស​ដោយ​ស្មោះ​អស់​ពីចិត្ត ចំពោះ​អ្នក​ដែល​រង​ការ​ឈឺចាប់​ទាំងនោះ ហើយ​នឹង​ព្យាយាម​អស់ពីសមត្ថភាព​ ជួយ​ព្យាបាល​ពួកគេឲ្យជា​ពី​ស្នាមរបួស​ផ្លូវចិត្ត​ ដែល​លោក​បាន​ធ្វើ​បាប​កន្លងមក។ យើងក៏សូម​សម្ដែង​ការ​សោកស្ដាយ និង​សុំទោស​ដល់​អ្នក​គាំទ្រ​ទាំងអស់ ដែល​បាន​បារម្ភ​ពីបញ្ហា​នេះ»។

ជាការពិត​ករណី​របស់​ Hyun Jin បាន​បង្កជា​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពេល​មាន​គេ​ដឹង​ថា​លោក​បាន​ធ្វើ​ចរិត​កាង​ក្នុង​ថ្នាក់​ដាក់​សិស្ស​ដទៃ​ទៀត។ ចាប់​ពី​បញ្ហា​នេះ​ផ្ទុះ​ឡើង​មក​ ផលិតកម្ម JYP ក៏​បាន​ចេញ​មុខ​ចេញ​សេចក្ដី​ប្រកាស​ដើម្បី Update ប្រាប់​អ្នក​គាំទ្រ​រហូត ឯ Hyun Jin ក៏​បាន​សរសេរ​លិខិតសុំទោស​ដោយ​ដៃផ្ទាល់ និង​បង្ហោះ​លើ​បណ្ដាញសង្គម ពីអ្វី​ដែល​ខ្លួន​បាន​ធ្វើ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់