• 2021-03-01 03:51:22
  • ព័ត៌មាន

មុន​ធ្វើ​គិត​សិន! យឹម តាស្រង់ ផ្ញើ ៣​ចំណុច​ទៅ​គណនី Fake ដែល​ព្យាយាម​វាយ​ប្រហារ Galaxy

  • 2021-03-01 03:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក យឹម តាស្រង់ ថ្មី​ៗ​នេះ​បាន​ចេញ​មុខ​និយាយ​ដោយ​កម្រ ពាក់​ព័ន្ធ​នឹង​រឿង​ថា មាន​មនុស្ស​មួយ​ក្រុម​បាន​បង្កើត​គណនី​ក្លែង​ក្លាយ ហើយ​ចូល​មក​វាយ​ប្រហារ​លើ​ផលិតកម្ម Galaxy Navatra របស់​លោក ហើយ​ឲ្យ​ចំណេញ​ទៅ​លើ​ផលិតកម្ម​មួយ​ផ្សេង ដែល​ទង្វើ​នេះ លោក​ថា ឆោត​ល្ងង់​ណាស់។

"មួយ​រយៈ​នេះ​ខ្ញុំ​ឃើញ​មាន​អាខោនFacebookដែលក្លែងក្លាយ(Fake) លក្ខណះរៀបចំជាមុនជាច្រើនវាយប្រហារលើបទចម្រៀងដែលផូសថ្មីៗនៅផេកGalaxy navatra បែបបង្អាប់ និងចង់លើកសសើរក្រុមហ៊ុនផ្សេង នឹងមួយទៀតចង់ឲ្យប៉ះពាល់សតិអារម្មណ៍ពួកខ្ញុំ តែខ្ញុំឃើញបែបនេះខ្ញុំអស់សំណើចហើយយល់ថាពួកគេឆោត ហេតុអ្វីបាន ខ្ញុំថាឆោត?”។

ថ្នាក់​ដឹកនាំ​ផលិតកម្ម​រូប​នេះ បាន​សង្កត់​ធ្ងន់​ថា អ្វី​ដែល​ក្រុម​មនុស្ស​ដែល​នៅ​ទី​ងងឹត​បាន និង​កំពុង​ធ្វើ គឺ​ជា​ទង្វើ​ឆោត​ល្ងង់ និង​គួរ​ឲ្យ​អស់​សំណើច។ ដូច្នេះ​ហើយ លោក​បាន​ផ្ដល់​៣​ចំណុច ដូច​ខាង​ក្រោម៖

១.អាខោនFacebook ដែលFakeចំនួន១ក្រុមការងាររបស់ខ្ញុំBanចោលតែ៥វិនាទីនឹងបាត់មិនអាច CommentលើPegeពួកខ្ញុំជារៀងរហូត តែពួកគេវិញចំណាយពេលបង្កើតយ៉ាងហោចណាស់ក៏ចន្លោះពី១០ទៅ១៥នាទីដែរក្នុងអាខោន Facebook មួយទើបរួចរាល់។

២.ពួកគេចំណាយពេលCommentគឺខាតពេលខ្លួនឯង តែមិនប៉ះពាល់ប្រយោជន៍ខ្ញុំឡើយ។

៣.បើពួកគេជាមនុស្សធ្លាប់រៀនចេះដឹងខ្លះ ពួកគេនឹងមានអារម្មណ៍ថាខុសចំពោះគំនិតដែលមិនល្អទាំងនេះ។

យឹម តា​ស្រង់ លើក​ឡើង​ទៀត​ថា "សម័យនេះ1+1 = 2 ហើយកុំទៅឆ្ងល់ ប្រឹងខិតខំតែកិច្ចការខ្លួនឯងឲ្យអស់ពីសម្ថតភាពទៅ បានប៉ុណ្ណា គឺផ​ល​ប៉ុណ្ណឹង​ហើយ ល្អ​ៗ​ញញឹម​ៗ​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ នឹង​កំពុង​មាន ហើយយុទ្ធសាស្ត្រ​អាក្រក់​បង្កើត​អា​ខោនFacebook Fake ដើរCommentក្រុមហ៊ុនផ្សេង​នេះ​គ្មាន​ក្នុង​ការ​គិត​ខ្ញុំ​ទេ"។

រូបភាព៖ ហ្វេសប៊ុក តាស្រង់

ជាមួយ​នឹង​ការ​លើក​ឡើង​របស់ តាស្រង់ គេ​ឃើញ​ក្រុម​អ្នក​គាំទ្រ​លោក ក៏​ដូច​ជា​អ្នក​គាំទ្រ​ផលិតកម្ម បាន​ចូល​មក​សាទរ និង​ស្នើ​ថា កុំ​ខ្វល់ អ្វី​ៗ​ដែល​ក្រុម​នៅ​ទី​ងងឹត​មួយ​ក្រុម​នោះ​ធ្វើ គឺ​ជា​សកម្មភាព​ច្រណែន​សុទ្ធសាធ។ ពួក​គេ​លើក​ឡើង​បន្ថែម​ថា សេះ​ពេល​ដើរ​ទៅ​មុខ គឺ​វា​មិនងាក​មក​ឆ្វេង​ស្ដាំ​ទេ ព្រោះ​នឹង​នាំ​ឲ្យ​វា​ដើរ​យឺត។ ដូច្នេះ​ពួក​គេ ស្នើ​ឲ្យ ផលិតកម្ម​របស់​អ្នក​ឧកញ៉ា បន្ត​ធ្វើ​អ្វី​ដែល​វិជ្ជមាន​ចំពោះ​ខ្លួន​ឯង​បន្ត​ទៀត ដោយ​កុំ​ខ្វល់​នឹង​រឿង​អ្វី​ផ្សេង ក្រៅ​ពី​រឿង​ថា "ទៅ​មុខ"៕

អត្ថបទ៖ ទារិកា

មតិយោបល់