• 2021-03-02 07:34:20
  • ព័ត៌មាន

គួរ​ពិចារណា! Jimmy បង្ហើប​គន្លឹះ​ដោះ​ខ្លួន​ចេញ​ពី​ភាព​តានតឹង​ផ្លូវចិត្ដ ឬ​របៀប​រស់នៅ​មាន​ក្ដី​សុខ

  • 2021-03-02 07:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី និង​ជា​តារា​ម៉ូដែល​សម្បូរ​សំនួនវោហារ ម៉េង ជីមី បង្ហាញ​ពី​របៀប​ដោះ​ខ្លួន​ចេញ​ពី​សម្ពាធ​ផ្លូវ​ចិត្ដ ឬ​របៀប​រស់នៅ​ដោយ​មាន​ក្ដី​សុខ​តាម​បណ្ដាញ​សង្គម​Facebookដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ថ្ងៃ​នេះ។ កញ្ញា បាន​បង្ហាញ​នូវ​គន្លឹះ​ចំនួន​៦​ចំណុច ដែល​យើង​គ្រប់​គ្នា​គួរ​ពិចារណា។

ចំណុច​ទី១ ដែល​កញ្ញា​លើក​ឡើង​នោះ គឺ​កុំយករឿងសោកសៅពីម្សិលមិញ ឬថ្ងៃមុនមកបំផ្លាញអារម្មណ៏ក្នុងថ្ងៃនេះ ។

ទី២ កុំអើពើ ឬរើសដាក់​ក្នុង​ចិត្តនូវពាក្យបំបាក់ទឹកចិត្តទាំងឡាយ។

ទី៣ ចូរ​ចាំថាពេលវេលានឹងព្យាបាលនូវរបួសគ្រប់យ៉ាង ហើយរឿងរ៉ាវល្អៗក៏ត្រូវការពេលវេលាដើម្បីកើតឡើងដែរ។

ទី៤ ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃព្រោះមនុស្សដែលអ្នកគួរប្រៀបធៀបគឺអ្នកពីម្សិលមិញ ។

ទី៥ ចូរ​ចាំថាមានតែអ្នកទេដែលមានឥទ្ធិពលកំណត់ថាអ្នកចង់មានក្តីសុខ ឫចង់កើតទុក្ខ ដូច្នេះប្រើឥទ្ធិពលនោះអោយមានប្រយោជន៏។ និង​ទី៦ ត្រូវ​ញញឹមអោយបានច្រើនបំផុតតាមដែលអាចធ្វើបាន។

គន្លឹះ​គួរ​ពិចារណា​ទាំង​នេះ ត្រូវ​បាន​កញ្ញា ម៉េង ជីមី បញ្ចេញ​តាម​បណ្ដាញ​សង្គម​ជាមួយ​រូប​ឈរ​កាច់​រាង​ក្បែរ​អាង​ទឹក​ជា​ច្រើន​សន្លឹក​នៅ​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ​២០២១ នេះ។ កញ្ញា ជីមី គឺ​សិល្ប​ការិនី​មាន​ចំណេះដឹង​ជ្រៅជ្រះ និង​រៀនសូត្រ​បាន​ច្រើន​ទាំង​ការ​អប់រំ​ផ្លូវ​ចិត្ដ និង​ចំណេះដឹង​ទូទៅ ហើយ​កញ្ញា​ថែម​ទាំង​ចេះ​សរសេរ និង​និយាយ​បរទេស​ច្រើន​ភាសា​ទៀត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់