- 2021-03-03 07:58:00
- ព័ត៌មាន
អបអរសាទរ!តួឯកស្រីវីរៈនារី Wonder Women Gal Gaot កំពុងពពោះកូនទី៣
- 2021-03-03 07:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ!តួឯកស្រីវីរៈនារី Wonder Women Gal Gaot កំពុងពពោះកូនទី៣
ចន្លោះមិនឃើញ
តួឯកហូលីវូដលំដាប់កំពូល ក្នុងរឿង វីរៈនារី Wonder Women នាង Gal Gadot បានសម្រុកកសាង ប្រជាប្រិយជាបន្តបន្ទាប់ ជាមួយនឹងស្នាដៃសម្ដែងរឿងជាច្រើន ហើយរឿងទាំងនោះសុទ្ធសឹងតែទទួលបានការគាំទ្រ យ៉ាងខ្លាំងពីមហាជន។
ក្រៅពីមានជោគជ័យលើអាជីពជាតារាហូលីវូដ Gal ក៏ជោគជ័យខ្លាំងណាស់ដែរ លើជីវិតអាពាហ៍ពិពាហ៍ ដោយមានក្ដីសុខជាខ្លាំងជាមួយស្វាមី និងកូនស្រីតូចទាំង២។
យ៉ាងណាមិញថ្មីៗនេះ Gal Gadot បានបង្ហោះរូបភាពជាមួយស្វាមី និង កូនស្រី ២នាក់ទៀតរបស់នាង យ៉ាងសប្បាយ រីករាយលើបណ្ដាញសង្គម IG ហើយក្នុងនោះតួឯក Wonder Women រូបនេះបាន បង្ហើបឱ្យដឹងផងដែរ ថានាងកំពុងតែពពោះកូនទី៣ បន្ទាប់ពីមានកូនកូនស្រី២នាក់រួច។ ប៉ុន្តែនាងមិនទាន់បានបង្ហើបនៅឡើយទេថាកូនទី៣របស់នាងជាកូនស្រី ឬកូនប្រុស។
រម្លឹកផងដែរថា Gal Gadot នឹងស្វាមីបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ២០០៨ អ្នកទាំងពីរបានបន្សល់ ចំណងដៃបានកូនស្រី២នាក់យ៉ាងស្រស់ស្អាត ហើយបច្ចុប្បន្នពួកគេកំពុងសប្បាយរីករាយក្នុងការរង់ចាំស្វាគមន៍សមាជិកទី៣៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មាន