• 2021-03-04 02:20:34
  • ចម្រៀង

ស៊េរី​បទ​បែប Hip Hop សីម៉ា ច្រើន​តែ​ផ្ទុះ ឥឡូវ​បទ​នេះ ទំនង​ទៀត​ហើយ!

  • 2021-03-04 02:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ចម្រៀង​ជា​ច្រើន​បទ​រួច​ហើយ​ដែល អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង តន់ ច័ន្ទ​សីម៉ា ច្រៀង និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ភ្លូក​ទឹក​ភ្លូក​ដី ហើយ​នៅ​ថ្ងៃ​នេះ មាន​មួយ​បទ​ទៀត​ហើយ តាម​ទំនង​អាច​នឹង​ផ្ទុះ​ខ្លាំង​ម្ដង​ទៀត។

បទ​ពី​អតីតកាល​ដែល​អ្នក​ឧកញ៉ា ធ្វើ​ដោយ​ផ្ទាល់​ដៃ​ឲ្យ​តារា​ស្រី​ច្រៀង​ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង មាន​ដូច​ជា​បទ "គេ​នោះ​ជា​ស្រី​កាប់​ដាវ" និង​បទ "ឡាន​ស៊ីសែន" ជា​ដើម ដែល​ទាំង​ពីរ​នេះ​ផ្ទុះ​ខ្លាំង​មិន​ធម្មតា។ មក​ទល់​បច្ចុប្បន្ន​បទ​ទាំង​ពីរ​មាន​អ្នក​ចុច​ចូល​ស្ដាប់​ជាង ១០លាន និង​ជាង ៣០លាន​ដង​រៀង​ៗ​ខ្លួន​ទៅ​ហើយ។ ដោយ​ឡែក​បទ​ថ្មី​ដែល ចាងហ្វាង​ផលិតកម្ម​ខាង​លើ​ធ្វើ​ឲ្យ​តារា​ចម្រៀង​ជា​ថ្មី​ទៀត មាន​ចំណង​ជើង​ថា "OH My God”។

អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា និពន្ធ​មេឡូឌី និង​ទំនុកច្រៀង ហើយ Numan និពន្ធ​បទ​ភ្លេង។ បទ​នេះ ទើប​តែ​ចេញ​ព្រឹក​នេះ​ប៉ុណ្ណោះ និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ បទ​ចម្រៀង​ខាង​លើ គឺ​ជា​ប្រភេទ​បទ Hip Hop ថ្មី​ទៀត​របស់​តារា​ចម្រៀង​ស្រី បន្ទាប់​ពី​មួយ​រយៈ​កាល​កន្លង​មក នាង​ជាប់​ដៃ​តែ​ជាមួយ​បទ​ចង្វាក់​ប្រជាប្រិយ​សម្រាប់​ឲ្យ​បង​ប្អូន​ប្រិយមិត្ត​រាំ​លេង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ។

យ៉ាង​ណា បទ​នេះ​បាន​កញ្ឆក់​យក​ការ​គាំទ្រ​ថ្មី​បន្ថែម​ទៀត សម្រាប់​តារា​ចម្រៀង​តូច​ល្អិត។ តោះ…ស្ដាប់​ទាំង​អស់​គ្នាៈ

អត្ថបទ៖ ទារិកា

មតិយោបល់