• 2021-03-04 09:42:28
  • ព័ត៌មាន

ក្ដៅ! រក​ឃើញ Miss Grand International ២រូបឆ្លងជម្ងឺកូវីដ-19 រសៀល​នេះ!

  • 2021-03-04 09:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចផេកផ្លូវការរបស់ Miss Grand International បានប្រកាសពី​ករណីបវរកញ្ញា២រូបបាន ធ្វើតេស្តរក​ឃើញ​វិជ្ជមានជម្ងឺកូវីដ-19 នៅ​ក្នុង​ប្រទេស​ថៃ។

តាម​ការ​ប្រកាសរបស់​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ Miss Grand International បវរកញ្ញាដែលបានរកឃើញឆ្លងជម្ងឺកូវីដនេះ គឺ បវរកញ្ញាមកពីប្រទេស Nigeria និងបវរកញ្ញា Kenya។

កុំឡុកពេលបេក្ខនារី​ Miss Grand International តំណាង​ប្រទេស​នានា បានមកជួបជុំគ្នាដើម្បីត្រៀមខ្លួនប្រកួតនៅក្នុងប្រទេសថៃ គេបានរកឃើញបវរកញ្ញា២រូបមានវិជ្ជមានកូវីដ-19។ បច្ចុប្បន្នបវរកញ្ញាតំណាង​ប្រទេស​ទាំងពីរ ត្រូវបានដាក់ដោយឡែកដើម្បីទប់ស្កាត់ មិនឱ្យឆ្លងដល់ពីបវរកញ្ញាប្រទេសផ្សេងទៀត។

បន្ថែម​ពី​លើ​នេះ ពួក​គេ​ទាំងពីរ ត្រូវបានអ្នកក្រុមគ្រង Miss Grand International បញ្ជូន​ទៅព្យាបាលនៅ មន្ទីរពេទ្យ Piyavej ដើម្បី​តាម​ដាន​បន្ត​ហើយ។

រីឯខាងសណ្ឋាគារ ក៏បានបន្តចាត់វិធានការតឹងរឹង និងសម្អាតសណ្ឋាគារ រក្សាអនាម័យបានយ៉ាងខ្ចាប់ខ្ខួនតាមស្តង់ដារផង​ដែរ ដើម្បីធានាសុវិត្តភាពបេក្ខនារីផ្សេងទៀត៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗ

អត្ថបទ៖ Pich

មតិយោបល់