• 2021-03-09 04:44:57
  • ព័ត៌មាន

មុន​នេះ ឱក សុគន្ធ​កញ្ញា ចេញ​មក​បញ្ជាក់​ពី​សុខភាព​របស់​ខ្លួន ក្រោយ​មាន​ចចាមអារ៉ាម

  • 2021-03-09 04:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱក សុគន្ធ​កញ្ញា បាន​ចេញ​មុខ​ប៉ុន្មាន​នាទី​មុន​នេះ អះអាង​ពី​សុខភាព​របស់​នាង​នា​ពេល​បច្ចុប្បន្ន ក្រោយ​ពី​តាំង​ពី​យប់​មក​មាន​ចចាមអារ៉ាម​ថា នាង និង​គ្រួសារ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ១៩ដែរ បន្ទាប់​ពី​គ្រួសារ​ពិធីការិនី កែវ ច័ន្ទនិមល។

កញ្ញា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង​ថា នាង​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​សុខ​ទុក្ខ​របស់​នាង ប៉ុន្តែ​នៅ​ពេល​នេះ សុខភាព​នាង​ល្អ​ធម្មតា​ទេ។ នាង​បាន​សរសេរ​ថា៖ "នាងខ្ញុំ ឱក សុគន្ធកញ្ញា អគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។ នាងខ្ញុំសូមជម្រាបជូនថារហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ !”។

យ៉ាង​ណា​ក៏​ដោយ តារា​ស្រី បញ្ជាក់​ថា ពេល​នេះ នាង​ក៏​បាន និង​កំពុង​ស្ថិត​ក្នុង​វេលា​តាម​ដាន​សុខ​ភាព​របស់​នាង​ដែរ។ "នាង​ខ្ញុំ​ក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា ! ជាថ្មី​ម្ដង​ទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និង​ការព្រួយបារម្ភរបស់បងប្អូន​ទាំងអស់​គ្នាដែល​បានផ្ញើរសារមកសួរសុខទុកជាច្រើនដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា"។

អត្ថបទ៖ ទារិកា

មតិយោបល់