• 2021-03-09 07:50:15
  • ព័ត៌មាន

ម្នាក់​ៗ​ផ្ដោត​តែ​លើ​តារា​ជួរមុខ ឥឡូវ​មាន​អ្នក​ដឹក​នាំ​ម្នាក់​ផ្សេង ចេញ​រោគ​សញ្ញា​ដូច​សញ្ញា​កូវីដ១៩ទាំង​អស់

  • 2021-03-09 07:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានម៉ោងមុននេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធ ទើបទទួលបាន តេស្ត​រកឃើញវិជ្ជមានជម្ងឺកូវីដ-19 ហើយខណៈពេលនេះរូបលោកក៏បានចូលខ្លួនទៅសម្រាកព្យាបាល រួចហើយដែរ។

ជុំវិញករណីឆ្លងជម្ងឺកូវីដ-19 នេះលោក ណុប បាយ៉ារិទ្ធ ក៏បានប្រកាសធ្វើការសូមណូមពរដល់មិត្តភក្តិ និងក្រុមការងារទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធជាមួយលោកដោយផ្ទាល់ ឬប្រយោលសូមទៅធ្វើតេ្ដសជាបន្ទាន់។

យ៉ាងណាមិញបន្ទាប់ពីទទួលបានដំណឹងតារាចម្រៀង បាយ៉ារិទ្ធ មានវិជ្ជាមានកូវីដ ស្រាប់តែនៅរសៀល ថ្ងៃទី៩មិនានេះលោក អ៊ីកូ វ៉ាក់សុង ដែលជាផលិតករ និងអ្នកដឹកនាំមួយរូបប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សដែរ បានចូលខ្លួនធ្វើតេ្តសភ្លាមៗ ​រក​មេរោគកូវីដ១៩​ ក្រោយលោកមាន​ចេញ​រោគសញ្ញា​ជា​ច្រើនដូច​នឹង​រោគសញ្ញា​របស់​មេរោគ​សាហាវ​មួយ​នេះ ក្នុង​នោះមាន​ដូច​ជា ផ្ដាសាយ ក្ដៅ​ខ្លួន ក្អក ឈឺក ឈឺក្បាល។

តាម​សាមី​ខ្លួន លោក​ចាប់​ផ្ដើម​មាន​អាការ​ទាំង​ប៉ុន្មាន​ខាង​លើ ក្រោយ​ពី​លោក​បាន​មាន​ទំនាក់ទំនង​ដោយ​ប្រយោលជាមួយ​លោក ណុប បាយ៉ារិទ្ធ ដែល​ត្រូវ​បាន​​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ នៅ​ថ្ងៃ​ត្រង់​ថ្ងៃ​នេះ។ ដូច្នេះ​ហើយ ​លោកក៏បាន​ចូល​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កំណាច​ដែរ ដើម្បី​បញ្ចៀស​ហានិភ័យ​កាន់​តែ​ធំ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់