• 2021-03-09 11:43:52
  • ព័ត៌មាន

ឈានជើងចូលក្នុងបន្ទប់សម្រាកព្យាបាលមិនប៉ុន្មានផង ណុប បាយារិទ្ធ ពោលពាក្យបែបនេះភ្លាម

  • 2021-03-09 11:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈនៅរសៀលថ្ងៃទី៩ មិនា នេះតារាចម្រៀងល្បីឈ្មោះលោក ណុប បាយារិទ្ធ បានទៅដល់កន្លែង សម្រាកព្យាបាលជម្ងឺកូវីដ-19 ហើយ ដែលមានទីតាំងនៅសណ្ឋាគារ The Great Duke Phnom Penh អតីតសណ្ឋាគារ Intercom ចាស់។

ឈានជើងចូលបន្ទប់សម្រាកព្យាបាលមិនទាន់បានស្រួលបួលផងស្រាប់តែតារាចម្រៀងរូបនេះបានបង្ហោះ រូបភ្ជាប់ជាមួយសារប៉ុន្មានឃ្លាលើទំព័រហ្វេសប៊ុកផ្លូវការរៀបរាប់ពីស្ថានភាពសុខភាពរបស់លោក ខណៈទើបតែទៅដល់កន្លែងព្យាបាល។

ក្នុងសារនោះ បាយារិទ្ធ បានបញ្ជាក់យ៉ាងច្បាស់ថាសុខភាពរបស់លោកពេលនេះ សុខសប្បាយធម្មតា ទេពោលគឺ ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំយកចិត្តទុកដាក់ខ្លាំងបំផុតសម្រាប់អ្នកជម្ងឺទាំងកន្លែង បន្ទាប់ស្នាក់នៅមានផាសុខភាព ខ្យល់ឱកាសបរិសុទ្ធល្អ។ លោកណុប បាយារិទ្ធ ក៏បានសន្យានិងប្ដេជ្ញា ចិត្តយ៉ាងខ្លាំងក្លាចំពោះការយកឈ្នះជម្ងឺដ៏កាចសាហាវ មួយនេះឱ្យបាន។

យ៉ាងណាមិញបន្ទាប់ពីទទួលបានដំណឹងមានផ្ទុកជម្ងឺកូវីដ-១៩ នៅថ្ងៃទី៩នេះភ្លាម បាយារិទ្ធ ក៏បានប្រកាសអំពាវនាវឱ្យអ្នកជាប់ពាក់ព័ន្ធជាមួយខ្លួនទាំងអស់ប្រញ៉ាប់រស់រាន់ទៅធ្វើត្ដេសរកមេរោគ ទាំងអស់គ្នាដើម្បីកុំឱ្យមានការរីករាលដាលកាន់តែច្រើនបន្តបន្ទាប់៕

អត្ថបទ៖ Pav SreyPich

មតិយោបល់