• 2021-03-10 03:25:30
  • ព័ត៌មាន

មិន​ដឹង​ជាប់​ពាក់ព័ន្ធ​យ៉ាង​ណា ស្រាប់​តែ​ព្រឹក​នេះ ដេវីដ-បូព្រឹក្ស ប្រកាស​ចេញ​លទ្ធផល​ហើយ!

  • 2021-03-10 03:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​ម្នាក់​ៗ​ផ្ដោត​ទៅ​លើ​លទ្ធផល​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩​របស់​តារា​ក្នុង​ហង្សមាស នៅ​ព្រឹក​នេះ ស្រាប់​តែ​ឃើញ​អតីត​តារា​ហង្សមាស​២ដួង ចេញ​លទ្ធផល​ហើយ។

លោក ងួន ចាន់ដេវីដ និង ទេព បូព្រឹក្ស បាន​ប្រកាស​ប្រាប់​ពី​លទ្ធផល​របស់​ពួក​ទៅ​កាន់​ប្រិយមិត្ត​អ្នក​គាំទ្រ​នៅ​ព្រឹក​នេះ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​មិន​ទាន់​ដឹង​ថា ពួក​គេ​មាន​ភាព​ពាក់ព័ន្ធ​យ៉ាង​ណា​ចំពោះ​ករណី​កូវីដ​នា​ពេល​នេះ​នៅ​ឡើយ។

តាម​ការ​បញ្ជាក់ សម្រាប់​ការ​តេស្ត​រក​កូវីដ១៩ លើក​ទី​១​របស់​ពួក​គេ គឺ​ទទួល​បាន​លទ្ធផល​ល្អ។ លោក ដេវីដ បាន​សរសេរ​ថា ៖"សួស្ដី​បងប្អូន​ទាំង​អស់​គ្នា​ ដោយ​ពេល​នេះ​ខ្ញុំទាំង​ពីរអ្នក​បាន​ធ្វើ​តេស្ត​មេរោគ​កូវីត​ ១៩​ រួចរាល់ហើយ ដោយ​លទ្ធផល​តេស្ត​លើកទីមួយ​ គឺ​អវិជ្ជមាន​!”។

គូស្នេហ៍​វ័យ​ក្មេង បន្ត​ថា ពួក​គេ​ទាំង​ពីរ​នឹង​បន្ត​អនុវត្ត​តាម​ការ​គោលការណ៍​ណែនាំ​ពី​គ្រូពេទ្យ។ "​ពួកខ្ញុំបន្តធ្វើការ​ ចត្តាឡីសក្ត័​ដោយខ្លួនឯងនៅផ្ទះរហូតដល់គ្រប់​ ១៤ថ្ងៃ​ ដើម្បីរង់ចាំ​ការធ្វើតេស្ត​លើកទី​ ២​ ម្តងទៀត​ ។

គិត​ត្រឹម​ថ្ងៃ​នេះ មាន​សិល្បករ​ខ្មែរ​កាន់​តែ​ច្រើន​ដែល​បាន​ជាប់​ពាក់​ព័ន្ធ ក្រោយ​ពី​មាន​ករណី​ផ្ទុះ​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ហង្សមាស ដែល​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ធំ​មួយ​ក្នុង​ស្រុក។ ក្រៅ​ពី​ពិធីការិនី ចាន់ កែវនិមល ព្រម​ទាំង​គ្រួសារ និង​លោក ណុប បាយ៉ារិទ្ធ ដែល​រក​ឃើញ​វិជ្ជមាន និង​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ម្សិលមិញ នៅ​មាន​តារា​របស់​ផលិតកម្ម​មួយ​នេះ​ច្រើន​ទៀត​រង់ចាំ​លទ្ធផល។

ពួក​គេ​ទាំង​នោះ​មាន សុគន្ធកញ្ញា សុគន្ធនិសា សួស វីហ្សា កែវ សុបញ្ញា និង​កញ្ញា វី ឌីណែត​ជា​ដើម៕

អត្ថបទ៖ ទារិកា

មតិយោបល់