• 2021-03-10 06:47:48
  • ព័ត៌មាន

រសៀល​នេះ ចេញ​លទ្ធផល​របស់ ឆន សុវណ្ណរាជ មួយ​ទៀត​ហើយ!

  • 2021-03-10 06:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃនេះតារាល្បីៗជាច្រើនដួងក្នុងទ្រនំហង្សមាស បានបន្តទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ជាបន្ត បន្ទាប់យ៉ាងសកម្ម បន្ទាប់ពីពិធីការិនី ចាន់ កែវនិមល លោក ណុប បាយារិទ្ធ អ្នកនាង សុគន្ធ នីសា និងកញ្ញា វី ឌីណែត រកឃើញមានផ្ទុកជំងឺកាចសាហាវមួយនេះ។

ក្នុងចំណោមតារាចម្រៀងទៅធ្វើតេស្ដទាំងអស់លោក ឆន សុវណ្ណរាជ ក៏ទើបតែបញ្ចេញលទ្ធផលលើកទី ១ផ្លូវការរបស់ខ្លួនដែរ។ លោក​បាន​អះអាង​ថា ពុំមានផ្ទុកជំងឺនេះទេ ពោលគឺ អវិជ្ជមានចំពោះតេស្ដលើកទី១នេះ។

បើទោះជាលទ្ធផលអវិជ្ជមានក្ដី តារាចម្រៀងល្បីឈ្មោះ ឆន សុវណ្ណារាជ ក៏ត្រូវធ្វើចត្តាឡីស័ក្តរយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីធ្វើតេស្ដជាលើកទី២ និងបន្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី បញ្ចៀសបញ្ហាផ្សេងៗ ក៏ដូចជារួមចំណែកទប់ស្កាត់កុំឱ្យរីករាលដាលកូវីដ១៩កាន់តែច្រើន៕

អត្ថបទ៖ Pav SreyPich

មតិយោបល់