• 2021-03-10 08:29:15
  • ព័ត៌មាន

រំជួលចិត្ត! ចេញ​វីដេអូ សុគន្ធ និសា លើកដៃលាអ្នកផ្ទះ ចេញ​ពី​ផ្ទះ​​តែ​ម្នាក់​ឯង​ ទៅព្យាបាលជំងឺកូនវីដ-១៩

  • 2021-03-10 08:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាង សុគន្ធ និសា បានរៀបចំរួចរាល់ធ្វើដំណើរទៅកាន់ កន្លែងសម្រាកព្យបាលជំងឺកូវីដ-១៩ហើយនៅរសៀលថ្ងៃទី១០ មីនានេះ។

នៅរសៀលនេះឡានមន្ទីពេទ្យបានធ្វើដំណើរទៅយកអ្នកនាង សុគន្ធ និសា នៅគេហដ្ឋានរបស់នាង ដើម្បីបញ្ជូននាង ទៅកាន់ព្យាបាលជំងឺកូវីដ-១៩ ខណៈដែលប៉ុន្មានម៉ោងមុននេះអ្នកនាងទើបទទួលបាន លទ្ធផលតេស្ដមានផ្ទុកជំងឺកាចសាហាវនេះ។

តាម​រយៈ​វីដេអូ​ខ្លី ​គេ​ឃើញ តារាចម្រៀង​ដើរ​ចេញ​ពី​ផ្ទះ​តែ​ម្នាក់​ឯង និង​ជូន​ដំណើរ​ដោយ​សាច់​ញាតិ​ម្នាក់។ ក្រោយ​ពី​ទទួល​បាន​ការ​បាញ់​អាល់កុល​សម្លាប់​មេរោគ​ពី​ខាង​ក្រៅ​លើ​ដង​ខ្លួន​របស់ និសា ហើយ គេ​ឃើញ​នាង បាន​លើក​ដៃ​លា​អ្នក​ផ្ទះ ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​នាង​ត្រូវ​ទទួល​យក​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ គឺ​សណ្ឋាគារ Great Duke អតីតអ៊ីនធឺកុងទីណង់តាល់។

សកម្មភាពក្នុងពេលក្រុមអ្នកជំនាញទៅទទួលតារាចម្រៀងរូបនេះនៅមុខផ្ទះ ពិតជាធ្វើឱ្យមហាជន ពិតជាមានអារម្មណ៍អាណិតនាងខ្លាំងមែនទែន ដែលនាងបានលើកដៃលាអ្នកផ្ទះយ៉ាងសង្វេគទៅព្យាបាលតែម្នាក់ឯង។

យ៉ាងណាមិញបន្ទាប់ពីទទួលបានដំណឹង សុគន្ធ នីសា មានវិជ្ជមានកូវីដ-១៩ ក៏មានតារាប្រុសស្រីជា ច្រើនបានចូលរួមលើកទឹកចិត្ត និងជូនពរឱ្យនាងឆាប់មានសុខភាពល្អឡើងវិញ មួយវិញ សុគន្ធ និសា ក៏បានអំពាវនាវដល់បុគ្គលណាដែលធ្លាប់ពាក់ព័ន្ធជាមួយនាងទៅធ្វើតេស្ដឱ្យបានឆាប់បំផុត៕

អត្ថបទ៖ Pav SreyPich

មតិយោបល់