• 2021-03-11 03:34:07
  • ព័ត៌មាន

មុន សុគន្ធ និសា រក​ឃើញ​វិជ្ជមាន​កូវីដ​១​សប្ដាហ៍ Tho Meet បាន​ជួប​ផ្ទាល់ ឥឡូវ​កំពុង​ភ័យ

  • 2021-03-11 03:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​ល្បី​ឈ្មោះ​មួយ​រូប​របស់​ហង្សមាស Tho Meet បាន និង​កំពុង​ដេក​ភ័យ​ក្រោយ​ទទួល​ដំណឹង​ថា តារា​ចម្រៀង សុគន្ធ និសា ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​មេរោគ កូវីដ១៩ នា​ថ្ងៃ​ម្សិលមិញ​នេះ។

លោក Tho Meet ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​និពន្ធ​មួយ​រូប​ប្រចាំ​សម្រាប់​តារា​ចម្រៀង សុគន្ធ និសា ដែល​បាន​ធ្វើ​បទ​ឲ្យ​តារា​ចម្រៀង​ជា​ច្រើន​រួច​មក​ហើយ។ តាម​រយៈ​ទំនាក់​ទំនង​នេះ លោក​មាន​ការ​ជួប​ប្រាស្រ័យ​គ្នា​ញឹកញាប់។ ពិសេស​១​សប្ដាហ៍​ចុង​ក្រោយ មុន​ពេល​តារា​ចម្រៀង​សំឡេង​ស្រទន់ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​មេរោគ​កំណាច។

“ខ្ញុំ​ថត​សំឡេង​ឲ្យ​គាត់​ច្រើន​មួយ​រយៈ​ចុង​ក្រោយ សម្រាប់​បទ​ចូល​ឆ្នាំ​ហ្នឹង តែ​គ្រាន់​តែ​ឃើញ​គ្នា​ពី​ចម្ងាយ​អី​ហ្នឹង អត់​បាន​ជួប​និយាយ​ផ្ទាល់​ទេ ទើប​តែ​ចុង​ក្រោយ​ខ្ទង់ថ្ងៃ​២០ជាង​ខែ​២​ហ្នឹង ទើប​ចូលស្ទូឌីយ៉ូ ហើយ​ជួប​គាត់​ផ្ទាល់!”។

អ្នក​និពន្ធ បញ្ជាក់​បន្ថែម​ថា លោក​បាន​ជួប និសា នៅ​ក្នុង​ស្ទូឌីយ៉ូ​ថត​សំឡេង និង​បាន​ឈរ​ជជែក​គ្នា​ក្នុង​រង្វង់​ចម្ងាយ​ប្រមាណ ២ម៉ែត្រ។ ត្បិត​ថា​រង្វង់​ចម្ងាយ​នេះ ស្ថិត​ក្នុង​ទីតាំង​មាន​សុវត្ថិភាព​ច្រើន​ក៏​ដោយ ប៉ុន្តែ Tho Meet បញ្ជាក់​ថា លោក​ក៏​ភ័យ​ខ្លាំង​ដែរ ក្រោយ​តារា​ចម្រៀង​មាន​វិជ្ជមាន​កូវីដ។ Tho Meet ថ្លែង​ថា "ក្រោយ​ដឹង​គាត់ មាន​កូវីដ ខ្ញុំ​ភ័យ​ដែរ ចឹង​ហើយ ខ្ញុំ​ក៏​សម្រេច​ថា​ត្រូវ​ធ្វើ​តេស្ត​ដូច​គ្នា"។

លោក Tho Meet បាន​ចូល​ខ្លួន​ទៅ​ធ្វើ​តេស្ត​ម្សិលមិញ​ដើម្បី​រក​មេរោគ​កូវីដ១៩ ដោយ​មិន​ទាន់​ដឹង​លទ្ធផល​នៅ​ឡើយ។ "ខ្ញុំ​បាន​ទៅ​ធ្វើ​តេស្ត​រួច​ហើយ ហើយ​កំពុង​រង់ចាំ​លទ្ធផល...បើ​មាន​គេ​(ខាង​ក្រុម​គ្រូ​ពេទ្យ))ទូរស័ព្ទ​មក អា​ហ្នឹង​បាន​ន័យ​ថា យើង​មាន​ហើយ តែ​បើ​គេ​អត់​ទូរស័ព្ទ​មក​ទេ បាន​ន័យ​ថា យើង​អត់​មាន​មេរោគ​កូវីដ​ហ្នឹង​ទេ។ Tho Meet ថ្លែង៕

អត្ថបទ៖ ទារិកា

មតិយោបល់