• 2021-03-13 09:19:55
  • ព័ត៌មាន

ឆ្លង​ដល់​អ្នក​ផ្ទះ​ទៀត! អ្នក​ផ្ទះ​របស់ សុគន្ធ និសា ម្នាក់​បាន​ឆ្លង​កូវីដ១៩​ទៅ​ហើយ!

  • 2021-03-13 09:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​រសៀល​នេះ មាន​អ្នក​ផ្ទះ​របស់​តារា​ចម្រៀង សុគន្ធ និសា ម្នាក់ ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ១៩ បន្ទាប់​ពី​តារា​ចម្រៀង​ហង្សមាស បាន​រក​ឃើញ​វិជ្ជមាន​មុន​ប៉ុន្មាន​ថ្ងៃ។

លោក​ ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ

ព័ត៌មាន​នេះ ត្រូវ​បាន​លោក​ ជា ពិសី ជា​អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បាន សរសេរ​ប្រាប់​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​ផ្ទាល់។ លោកបាន​សរសេរ​ថា "នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង១៤និង០០នាទីរសៀល) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បាន​រក​ឃើញ​អ្នកមាន​វិជ្ជមាន​នឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ១៤ ផ្លូវ​លេខ​៩ ក្រុមទី៤ ភូមិបឹង​ឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ"។

តាម​អភិបាល​នៃ​គណៈ​អភិបាល​ដដែល បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ គឺ​ជា​យុវតី​មាន​វ័យ២២ឆ្នាំ និង​ជា​អ្នករស់​នៅក្នុងផ្ទះ​ជាមួយ​តារា​ចម្រៀង សុគន្ធ នីសា អាយុ៣៨ឆ្នាំ។ បច្ចុប្បន្ន​អ្នកជម្ងឺម្នាក់នេះ​ត្រូវបាន​បញ្ជូន​ទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់ (បចុ្ចប្បន្ន The Great Duke)។ រីឯអ្នកដែលពាក់ព័ន្ធក្នុងផ្ទះដទៃទៀត កំពុងបន្តធ្វើចត្តាឡីស័កនៅទីតាំងនេះដដែល ក្នុងនោះ អាជ្ញាធរ ក៏កំពុងបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់