• 2021-03-17 04:18:21
  • ព័ត៌មាន

មុននេះបន្ដិច! សុគន្ធ នីសា ប្រាប់ថានាងបានធូរស្បើយបន្ដិច ស្រាប់តែទទួលបានសិរីសួស្ដីទាំងព្រឹក

  • 2021-03-17 04:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្សមាស សុគន្ធ នីសា កំពុង​សម្រាក និង​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​សណ្ឋាគារ Great Duke បាន​អគុណ​ចំពោះ​អ្នកនាង មាស សុខសោភា និង​អ្នក​សិល្បៈ​មួយ​ចំនួន​ទៀត​ដែល​បាន​សួរ​សុខទុក្ខ និង​ផ្ដល់​បាច់​ផ្កា​ដ៏​ស្រស់​ស្អាត​នៅ​ព្រឹក​នេះ។

សុគន្ធ នីសា បាន​បង្ហោះ​សារ​មួយ​តាម​បណ្ដាញ​សង្គម​Facebookដោយ​មាន​ភ្ជាប់​រូប​នាង​កំពុង​អង្គុយ​ពាក់ម៉ាស​នៅ​ពី​ខាង​មុខ​បាច់​ផ្កា និង​លិខិត​ជូនពរ​ថា"អគុណ​ច្រើន ភា ហើយ​បង​ដា បាន​ឲ្យ​សិរីសួស្ដី​ខ្ញុំ​ទាំង​ព្រលឹម​តែ​ម្ដង អគុណ​អូន ឡង់ឌី ដែល​បាន​រៀបចំ​ឲ្យ​យ៉ាង​ស្រស់​ស្អាត"។

តារា​ចម្រៀង​សំឡេង​ស្រទន់​រូប​នេះ​ក៏​ប្រាប់​ទៅ​មិត្ត​សិល្បៈ និង​អ្នក​គាំទ្រ​វិញ​ថា គឹត​ត្រឹម​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ​២០២១ នេះ ស្ថានភាព​សុខភាព​របស់​នាង​បាន​ធូរស្រាល​បន្តិច​ហើយ ព្រោះ​មាន​ការ​យក​ចិត្ត​ទុកដាក់​មើលថែ និង​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​យ៉ាង​ល្អ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់