• 2021-03-18 01:48:16
  • ព័ត៌មាន

ឆន សុវណ្ណារាជ ប្រកាស​ពី​លទ្ធផល​លើក​ទី៣នៃ​ការ​ធ្វើតេស្ត​រក​មេរោគ​កូវីដ-១៩ ទាំង​ព្រឹក​ហ្មង!

  • 2021-03-18 01:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ឆន សុវណ្ណារាជ ត្រេកអរ​ស្ទើរ​ហោះ​ក្រោយ​ទទួល​លទ្ធផល​អវិជ្ជមាន នៃ​ការ​ធ្វើតេស្ត​ជំងឺ​កូវីដ-១៩ លើក​ទី៣។ ប៉ុន្តែ​លោក​ថា​នឹង​បន្ត​ធ្វើ​ចត្ដាឡីស័ក​ឲ្យ​បាន​គ្រប់​១៤​ថ្ងៃ។

ឆន សុវណ្ណរាជ បាន​ប្រកាស​ដំណឹង​នេះ​តាម​បណ្ដាញ​សង្គម Facebook តាំង​ពី​ព្រឹកព្រលឹម​ថ្ងៃ​ទី១៨ ខែ​មីនា ថា លទ្ធផល​ធ្វើតេស្ត​លើក​ទី៣ ចុង​ក្រោយ​របស់​លោក​នោះ គឺ​ Negative ដែល​មាន​ន័យ​ថា​លោក​មិន​មាន​ជំងឺ​កូវីដ-១៩ ទេ៖"ខ្ញុំឆ្លងផុតហើយ អរគុណណាស់សំរាប់ការជូនពរពីបងប្អូនទាំងអស់គ្នាខ្លាំងណាស់"។

តារា​ចម្រៀង ឆន សុវណ្ណារាជ ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​ចត្ដាឡីស័ក​ចំនួន​១៤​ថ្ងៃ នៅ​ផ្ទះ និង​ធ្វើតេស្ត​រក​ជំងឺ​កូវីដ-១៩ ចំនួន​៣​លើក បន្ទាប់​ពី​អ្នក​ដឹកនាំ​រឿង និង​ពិធី​ការិនី ចាន់ កែវនិមល ដែល​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​ជាមួយ​គ្នា ត្រូវ​បាន​គេ​រកឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី៩ ខែ​មីនា កន្លង​ទៅ។ ដូច្នេះ​លោក ឆន សុវណ្ណរាជ នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវ​បញ្ចប់​ការ​ធ្វើ​ចត្ដាឡីស័ក​របស់​ខ្លួន​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់