• 2021-03-19 06:09:22
  • ព័ត៌មាន

វី ឌីណែតបង្ហោះសារទាំងរន្ធត់ចិត្ត៖ «ពេលនេះខ្ញុំលែងមានម៉ាក់ហៅហើយ»

  • 2021-03-19 06:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ដំណឹង​ដ៏ក្រៀមក្រំបាន​ផ្ទុះឡើង ទាក់ទងនឹង​មរណភាពរបស់អ្នកម្ដាយជាទីស្រឡាញ់របស់ វី ឌីណែត។

បន្ទាប់ពីមាន​ការ​ផ្សព្វផ្សាយពេញ​បណ្ដាញសង្គម​មក មហាជន​ពិតជាមានការសោកស្ដាយ និងចូលរួមរំលែកទុក្ខជាមួយនឹង​គ្រួសាររបស់ឌីណែត គ្រប់គ្នា ស្ទើរមិនចង់ជឿថាវាជាការពិត។

សម្រាប់ឌីណែតវិញ ក្រោយទទួលដំណឹង​នេះ​ភ្លាម​នាង​ក៏បាន​បង្ហោះសារក្ដុកក្ដួល ថ្លែងពីមហាទុក្ខសោកនេះថា៖ «ខ្ញុំលែងមានម៉ាក់ហៅហេីយសូមម៉ាក់ទៅអោយបានសុខម៉ាក់កុំបារម្មណ៍ណាកូននឹងនៅមេីលថែប៉ានឹងអ្នកផ្ទះយេីងកូននឹងរឹងមាំ -សូមបីតែមុខជាលេីកចុងក្រោយក៏មិនបានឃេីញ​ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមេីលថែបាន ម៉ាក់ខូចហេីយក៏មិនអាចឃេីញសុំបីតែសពខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះវាលឿនពេកហេីយម៉ាក់អេីយ»

ការឃ្លៀតឆ្ងាយពេល​នេះ​ គឺ​ឃ្លៀតទៅរហូតគ្មាន​ថ្ងៃងាចត្រឡប់មក​វិញទេ ហើយវាជាពេល​វេលាដ៏សែនក្រៀមក្រំរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

ត្បិតសម្រាកព្យាបាល​ជំងឺកូវីដមែន ប៉ុន្តែទាក់ទង​នឹង​មូលហេតុពិតប្រាកដនៃមរណភាពរបស់ម្ដាយឌីណែតពេល​នេះ មិនទាន់មាន​ការ​បញ្ជាក់ថាមកពីអ្វីនៅឡើយទេ៕

មតិយោបល់