• 2021-03-22 06:13:22
  • ព័ត៌មាន

ស្រណោះហួស! មិន​អាច​ធ្វើ​អី​បាន វី ឌីណែត ចេញ​ចម្រៀង​១​បទ​ច្រៀងហៅម្ដាយ​ឱ្យត្រឡប់មកវិញ

  • 2021-03-22 06:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយអ្នកម្ដាយជាទីស្រលាញ់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ កញ្ញា វី ឌីណែត បានច្រៀង ចម្រៀងមួយបទដែលមានចំណងជើងថា”លែងមានម៉ែហៅ”។ ច្រៀងរៀបរាប់ពីទុក្ខសោក ស្ដាយ ស្រណោះអ្នកម្ដាយគ្មានថ្ងៃវិលត្រឡប់ ដោយសារតែជំងឺកាចសាហាវកូវីដ-១៩។ ហើយបទនេះ ជាលំ នាំបទ ខ្យល់កំពូលភ្នំ បកស្រាយដោយអ្នកស្រី រស់ សេរីសុទ្ធា។

វី ឌីណែត ជួបទុក្ខធំជាន់គ្នាស្របពេលដែលនាង និងគ្រួសារវិជ្ជមានកូវីដ ហើយអ្នកម្ដាយជាទីស្រលាញ់ របស់នាងបានបាត់ជីវិតដោយសារកូវីដទៀតផង។ វីឌីណែត មិនអាចចូលរួមបុណ្យសព​ម្ដាយ ហើយសូម្បីតែ ជួបមុខលើកក្រោយក៏គ្មានឱកាស។ ឌីណែត បានត្រឹមច្រៀងស្រណោះម្ដាយទាំងទឹក ភ្នែក ដង្ហើយហៅឱ្យលោកត្រឡប់មកវិញ។ បទចម្រៀងមួយបទបទនេះធ្វើឱ្យមហាជនស្ដាប់ហើយ ខ្លោចចិត្ត ក្តុកក្ដួលស្ទើរទប់ទឹកភ្នែកមិនជាប់។

យ៉ាងណាមិញបច្ចុប្បន្ន ឌីណែត កំពុងសម្រាកព្យាបាលតាមដានសុខភាព និងមានការមើលថែយក ចិត្តទុកដាក់បានយ៉ាងល្អ ពីក្រុមគ្រូពេទ្យជំនាញ៕

ទស្សនាបទចម្រៀងខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់