• 2021-03-22 07:57:57
  • ព័ត៌មាន

ទេពកោសល្យ​តាំងពីក្មេង! ធ្លាយវីដេអូ ឈិន រតនៈ កាលកុមារភាពធ្លាប់ចូលរួមប្រលងចម្រៀងប្រពៃណី

  • 2021-03-22 07:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឈិន រតនៈ ហាក់កំពុងបោះជំហានយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ បន្ទាប់ពីបានប្រលងចម្រៀងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia ។ រតនៈ ត្រូវបាន មហាជនលើកសរសើរគ្រប់ៗគ្នាតាមរយៈសមត្ថភាពបង្ហើរសំនៀងយ៉ាងពីរោះរណ្ដំចិត្ត ក្នុងបទចម្រៀងជាច្រើនបទ។

រតនៈ ជាតារាចម្រៀងមួយរូបដែលមានសមត្ថភាព ទេពកោសល្យខាងចម្រៀងតាំងពីនៅកុមារភាពមក ម្ល៉េះ។ ជាក់ស្ដែងថ្មីនេះ រតនៈ បានទម្លាយវីដេអូខ្លីមួយរម្លឹកកាលពីនៅវ័យកុមារ នាងធ្លាប់បានចូលរួមប្រកួតចម្រៀងនៅសាលាវិចិត្រសិល្បៈ។

នៅក្នុងវីដេអូនេះ កុមារី រតនៈ បានបញ្ចេញសមត្ថភាពដើម្បីប្រកួតបានចូលរៀនសាលវិចិត្រសិល្បៈ កាលជំនាន់នោះ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺ រតនៈ មានទឹកដមសំឡេងយ៉ាងពីរោះតាំងពី នៅក្មេង សំនៀងក្រអួនក្រអៅរបស់នាងតូច បានទាក់ចិត្តគណៈកម្មការលាត់មាត់ពេញចិត្តជាមួយ​សំឡេងនាង។

ចុច Subscribe [ឆានែល Telegram របស់ Sabay](https://t.me/sabaydigital) ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះសូម្បីតែប្រិយមិត្តអ្នកគាំទ្រ ឈិន រតនៈ ក៏លាន់មាត់សរសើរនាងផងដែរថា សម្លេងរណ្ដំល្អ ហើយពូកែមានដុងសិល្បៈតាំងពីក្មេងតែម្ដង៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់