• 2021-03-24 04:09:42
  • ព័ត៌មាន

បើគិតតាមកូរ៉េ សល់ ១ឆ្នាំទៀត IU ចូលអាយុ ៣០ឆ្នាំហើយ តើនាងមានអារម្មណ៍យ៉ាងណា?

  • 2021-03-24 04:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងអំឡុងពេល​ធ្វើ​បទសម្ភាស​ជាមួយ​នឹង​ទស្សនាវដ្ដី W Korea តារា​ចម្រៀងទោល IU បាន​លើកយក​ព័ត៌មនា​មួយចំនួន​ទាក់ទង​នឹង​អាល់ប៊ុម​ថ្មី «LILAC» ក៏ដូចជា​បង្ហើប​នូវ​អារម្មណ៍ពិត​ពេល​ជិត​ចូល​ដល់អាយុ ៣០ឆ្នាំឆាប់ៗ (បើគិតតាមកូរ៉េ)។

ក្នុងបទសម្ភាស IU និយាយ​ថា​ Concept អាល់ប៊ុម​ថ្មី​នេះ​ គឺ «លាហើយវ័យ២០ឆ្នាំ» ហើយចំណងជើង​អាល់ប៊ុម​គឺ «LILAC» ដែល​បង្កើតឡើង​តំណាង​ដល់អនុស្សាវរីយ៍គ្រប់យ៉ាង​ក្នុង​យុវភាព​របស់នាង។

សម្រាប់ការយល់ឃើញរបស់ IU គឺនាង​នៅ​តែ​គិត​ថា៖ «និយាយតាមត្រង់ អារម្មណ៍ខ្ញុំ គិតថា វ័យ ២០ឆ្នាំជាង​របស់ខ្ញុំ​មិនទាន់បញ្ចប់ទេ។ ខ្ញុំ​ស្ទើរ​តែ​មិន​ចង់ជឿ​ថា​ នៅសល់​តែ​ ១ឆ្នាំទៀតប៉ុណ្ណោះ ខ្ញុំ​អាយុ ៣០ឆ្នាំហើយ! ពេល​ខ្ញុំ​ក្រឡេកទៅ​មើលពេល​វេលាកាលពីនៅ​ខ្ទង់អាយុ២០ ពេល​ខ្លះ​ខ្ញុំ​តែង​គិត​ថា​ ខ្ញុំ​ចង់​ចំណាយពេល​វេលាចុងក្រោយតាមសម្រួល​មិនបង្ខំពេក ហើយពេល​ខ្លះខ្ញុំ​ក៏មាន​អារម្មណ៍ថា​ ខ្ញុំចង់រស់នៅ​ពោរពេញ​ដោយមហិច្ឆតាខ្ពស់ជាងធម្មតា»

ដោយសារ​ចូលសិល្បៈនៅវ័យ​ក្មេង​ ដូច្នេះ​នាង​ត្រូវចំណាយ​ពេលលើការងារ​ច្រើន​ជាង​ក្មេងទូទៅ ហើយនាងគិត​ថា​កន្លងមក​ នាង​មិនមានឱកាស​កម្សាន្ត​ច្រើនដូចគេទេ ប៉ុន្តែ​ IU ខ្លួនឯង​ពិតជា​សប្បាយ​ចិត្តនឹង​អ្វី​ដែល​ប្រឹង​ប្រែង​និង​បានមក​កន្លងមក។​ ប្រការនេះហើយទើបធ្វើឲ្យនាង​គិតថា​ ខ្លួនឯងសំណាង​ណាស់៕​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់