• 2021-03-26 05:50:00
  • ព័ត៌មាន

តារាជើងចាស់ហុងកុង Liu Kai Chi ត្រូវឈប់ពីសិល្បៈ ដោយសារជំងឺមហារីកធ្វើទុក្ខរហូតចូលពេទ្យ

  • 2021-03-26 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនដល់ ១ខែផងក្រោយ​តារាសម្ដែង​ជើងចាស់ Ng Man Tat ទទួលមរណភាពដោយសារមហារីកថ្លើម ពេល​នេះមាន​ដំណឹង​ថ្មីមក​ថា​ ជើងចាស់ប្រចាំ​ពិភពសិល្បៈហុងកុង Liu Kai Chi ក៏កំពុង​រងការវាយប្រហារខ្លាំងដោយសារមហារីកដែរ។

យោងតាម​សេចក្ដី​បញ្ជាក់​ពី​វិបសាយ​ព័ត៌មាន​ Apple Daily បាន​ឲ្យដឹងថា​តារាសម្ដែង​វ័យ ៦៦ឆ្នាំ Liu Kai Chi បាន​ឈប់ពីការងារ​ហើយ ក្រោយជំងឺប្រចាំខ្លួនធ្វើទុក្ខឥតប្រណីពេកកាលពីចុងឆ្នាំមុន។ នៅពេល​នេះ​ដែរ លោកក៏កំពុង​សម្រាកព្យាបាល ក្រោម​ការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

ប្រភពព័ត៌មាន​ដដែល​នៅ​បាន​បញ្ជាក់​ដែរថា ស្ថានភាព​របស់លោក Liu កាន់តែដាប​ទៅៗ ប៉ុន្តែ​ដោយសារ​មាន​ការ​មើលថែយ៉ាង​ល្អពីភរិយា គឺអតីតតារាសម្ដែង​ Barbara Chan Man Yee ទើប​លោក​ប្រែជា​ប្រសើរបន្តិចវិញ។

ទោះបី​ពេល​នេះ​មិនទាន់មាន​ការ​ឲ្យដឹង​ថា​ស្ថានភាព​ជំងឺមហារីកក្រពះរបស់លោកបាន​ធូរស្រាល​ខ្លាំង ប៉ុន្តែ​យ៉ាងអ្នកគាំទ្រ​បាន​ស្ងប់ចិត្តបន្តិច ដោយសារអាការៈលោកបាន​ប្រសើរខ្លះ៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Straits Times

មតិយោបល់