• 2021-03-29 04:13:57
  • ព័ត៌មាន

អគារថ្មីរបស់ Big Hit នឹង​បើកដំណើរការ សារមន្ទីររបស់ BTS ឲ្យ Fan បាន​ចូលមើលជាសាធារណៈ

  • 2021-03-29 04:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​សេចក្ដីរាយការណ៍ព័ត៌មាននៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ​ បាន​ឲ្យដឹង​ថាផលិតកម្ម Big Hit នឹង​បើកដំណើរការ​សារមន្ទីរ "BTS Museum” ក្នុងស្នាក់ការ​ធំថ្មី​នៅ​ Yongsan ក្រុងសេអ៊ូល។សារមន្ទីរមួយ​នេះ​នឹង​កាន់តែ​បើកឱកាសឲ្យអ្នកគាំទ្រ មាន​អារម្មណ៍ថា​ស្និទ្ធស្នាល​ថែម​មួយ​កម្រិតជាមួយនឹង​សមាជិក​ទាំង ៧។ គ្រប់យ៉ាង​ដែលទាក់ទងនឹង​ សមាជិក​ទាំងអស់ដែល​ត្រូវបានចារជា​ប្រវត្តិសាស្ត្រគិតចាប់ពីឆ្នាំ ២០១៣មក​ដល់បច្ចុប្បន្ន នឹង​ត្រូវ​ដាក់បង្ហាញ​នៅទីនេះ។ បន្ថែម​ពីនេះ​ក៏នៅ​មាន​ពានរង្វាន់ទាំងឡាយរបស់ BTS ក៏ត្រូវ​តាំង​រួមគ្នា​ដែរ។

បើ​តាម​ការបញ្ជាក់​បន្ថែម សារមន្ទីរដដែល​ក៏នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ជា​សាធារណៈ នៅ​រយៈពេលខាងមុខដ៏​ខ្លី ឬ​ស្ថិតក្នុងឆមាសទី១ ឆ្នាំ​នេះ។

ព័ត៌មាន​បន្ថែម​ដែល​គួរ​ដឹង​ពី​សារមន្ទីរមួយ​នេះ​គឺ​ថា​ មិនអាច​ចូលដោយសេរីទេ ទោះ​បីជា​បើកជាសាធារណៈក្ដី ព្រោះ​នឹងមាន​ការទិញសំបុត្រចូល​មើល ឬ​ត្រូវកក់សំបុត្រទុកមុននៅពេល​ណា​មួយជាក់លាក់ (ក្នុងករណីរវល់មិនបាន​មកទិញផ្ទាល់ ឬ​មិនចង់ឈរទិញផ្ទាល់)៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់