• 2021-03-30 00:52:48
  • ព័ត៌មាន

Jackson Wang ឲ្យដំបូន្មានរឿងស្នេហា ថា​បើស្រឡាញ់អ្នកណាម្នាក់ គួរធ្វើបែបណា?

  • 2021-03-30 00:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងបទសម្ភាសជាមួយ​នឹង​ ABS-CBN តារាចម្រៀង K-Pop ដើមកំណើតហុងកុង Jackson Wang បាន​ផ្ដល់នូវដំបូន្មានល្អចំពោះ​អ្នក​ដែល​ជួប​រឿង​ស្នេហា ដូចអត្ថន័យ​បទ «LMLY»។

បទថ្មីរបស់ Jackson មាន​ចំណងជើងថា «LMLY» បាន​រៀបរាប់​ពីសេចក្ដី​ស្នេហាដែល​មនុស្សម្នាក់​មាន​ចំពោះ​មនុស្សម្នាក់ទៀត ប៉ុន្តែមិនហ៊ាន​បង្ហាញ​ចេញ បាន​ត្រឹម​លួច​ស្រឡាញ់​ស្ងាត់ៗ។ ដំបូន្មាន​របស់ម្ចាស់បទចំពោះអ្នក​ដែលលួច​ស្រឡាញ់គេ​នោះ​ គឺ​លោកចង់​ឲ្យប្រាប់​គេ​ត្រង់ៗ។

«ប្រសិន​អ្នក​ពិតជា​ចូលចិត្តអ្នកណាម្នាក់ អ្នក​គួរ​តែហ៊ាន​ប្រាប់គេឲ្យបាន​ទៅ។ គួរនិយាយថា “អេ! ខ្ញុំចូលចិត្តអ្នក” ឬអាច​និយាយថា “គួរតែផ្ដល់ឱកាសម្ដងទៅ”?» នេះ​ជា​អ្វីដែល Jackson លើកឡើង។

ក្នុងករណីដែល​ម្នាក់នោះមិនទទួល​យក​ក្ដីស្រឡាញ់ទេ Jackson និយាយថា «យ៉ាងម៉េចគឺអ៊ីចឹងហើយ ដូច្នេះគួរ​តែដើរទៅមុខទៅ»។ ទាក់ទង​នឹង​ការ​សារភាពនេះត្បិតវា​បង្ហាញចំៗពេក ប៉ុន្តែយ៉ាងណា​យើង​បាន​បញ្ជាក់នូវអារម្មណ៍ពិតដែល​មមាន​ចំពោះ​អ្នក​ដែល​យើងស្រឡាញ់ ជាជាងដេកស្ដាយក្រោយមិនបាន​ប្រាប់ពីទំហំស្នេហ៍ ព្រោះអ្នកណាទៅដឹងទៅ ថាមិនត្រូវម្នាក់នោះក៏មាន​ចិត្តលើយើងដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់