• 2021-03-31 08:50:07
  • ព័ត៌មាន

ច្រៀង​សុខៗរត់​ទៅ​លក់​នំ​វិញ! ថុល លីណា មាន​ប្រាក់​ចំណូល​ខ្ទង់​ពាន់​ដុល្លារ តែ​ឥឡូវ​បាក់គ្រឹប​ហៅ​លែង​ឮ

  • 2021-03-31 08:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​វ័យក្មេង ថុល លីណា បាន​បង្ហើប​ពី​ទំហំ​ប្រាក់​ចំណូល និង​ការ​ចាយវាយ​ប្រចាំ​ខែ​របស់​ខ្លួន។ រយៈ​ពេល​ជាង​១​ឆ្នាំ​ដែល​ជំងឺ​កូវីដ-១៩ ឆ្លងរាតត្បាត គឺលោកមានតែចំណាយអត់ចំណូល។ លោកថាកុំថាឡើយចេញច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ​ សូម្បី​តែ​ការ​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​TK របស់​លោក​ក៏​ត្រូវ​បានកាត់​បន្ថយ​ដែរ។

បញ្ហា​នេះ បាន​បង្ខំ​ឲ្យ​លោក​រត់​ចេញ​ពី​ភ្នំពេញ​ទៅ​រស់នៅ​ស្រុក​កំណើត​នា​ខេត្ដ​បាត់ដំបង​មួយ​រយៈ ក្នុង​គោល​បំណង​ចៀស​ឆ្ងាយ​ពី​ស្ថានភាព​ឆ្លង​ធ្ងន់ធ្ងរ នៃ​ជំងឺ​កូវីដ-១៩ ផង និង​កាត់​បន្ថយ​ការ​ចំណាយ ព្រោះ​ចំណូល​ប្រចាំ​ខែ​ជាង​២០០០​ដុល្លារ​ដែល​លោក​ធ្លាប់​ទទួល​បាន​ពី​អាជីព​ចម្រៀង​នោះ​បាន​បាត់​ទាំង​ស្រុង ហើយ​បច្ចុប្បន្ន​លោក​បាន​ដក​លុយ​ពី​ក្នុង​កុង​ដែល​ខ្ញុំ​សន្សំ​ទុក​នោះ​ចាយ​ស្ទើរ​អស់​ទៅ​ទៀត។

ថុល លីណា៖"មុន​កូវីដ​ខ្ញុំ​បាន​ជាង​២០០០​ដុល្លារ​ដែរ​ក្នុង​១​ខែ តែ​ចាប់​តាំង​មាន​កូវីដ​មក​រោង​អត់​ចេញ​កើត ហើយ​ច្រៀង​ក្នុង​ផលិតកម្ម​ក៏​កាត់​បន្ថយ​ដែរ អីចឹង​ហើយ​ខ្ញុំ​កំពុង​លំបាក​មែនទែន...ឥឡូវ​កំពុង​នៅ​ស្រុក​ជួយ​លក់​ដូរ​បង​ប្អូន​តិចតួច"។

ថុល លីណា បាន​ប្រឡូក​ក្នុង​អាជីព​ចម្រៀង​តាំង​ពី​អំឡុង​ឆ្នាំ​២០០៨។ លោក​ធ្លាប់​ជា​បេក្ខភាព​ប្រឡង​The Voice Cambodia ដែល​រៀបចំ​ឡើង​ដោយ​ទូរទស្សន៍​ហង្ស​មាស​ម្នាក់​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​ជយលាភី​លេខ​១​នោះ​ទេ។

រូបថត៖ ហ្វេសប៊ុក ថុល លីណា

បន្ទាប់​ពី​នោះ​មក​លោក​ជ្រៀតចូល​កាន់​តែ​ជ្រៅ​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​ការ​ច្រៀង​ឡើង​វិញ​នូវ​បទ​មរតក​ដើម និងOriginal Song ហើយ​លោក​ក៏​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​ច្រៀង​តាម​កម្មវិធី​ប្រគំតន្ត្រី​ផ្សេងៗ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់