• 2021-04-02 09:10:21
  • ព័ត៌មាន

ប្អូន​ប្រុស ចេញ​មក​ប្រាប់ រឿង​បង​ប្រុស​បាន​ជា​សះស្បើយ​ពី​កូវីដហើយ!

  • 2021-04-02 09:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ដំណឹង​រសៀល​នេះ លោក ណុប បាយ៉ារិទ្ធ បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩​ហើយ ក្រោយ​ពី​សម្រាក​ព្យាបាល​អស់​រយៈ​ពេល​ជាង ២០​ថ្ងៃ​នេះ។

ដំណឹង​នេះចែក​ចាយ​ដោយ​គណនី​ហ្វេសបុក អ៊ីនុ ណុប ដែល​គេ​ដឹង​ថា​ជា​ប្អូន​ប្រុស​របស់​លោក ណុប បាយ៉ារិទ្ធ តារា​ចម្រៀង​របស់​ហង្សមាស។ អ៊ីនុ ណុប បាន​សរសេរ​សារ​ខ្លី​ប្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​បង​ប្រុស​របស់​ខ្លួន​ថា "ដំណឹងល្អ ដំណឹងល្អ អបអរសាទរបងប្រុស Bayyareth Nopបានជា​សះស្បើយ​ពីជម្ងឺកូវីត​ហើយ!”។

ដូច្នេះ​ការ​ជា​សះស្បើយ​របស់ សុគន្ធ និសា លោក Eco Vak Song ដែល ប្អូន​ប្រុស​រូប​នេះ​បញ្ជាក់​ថា បង​ប្រុស​របស់​លោក នឹង​ត្រូវ​ទៅ​បន្តធ្វើចត្តាឡីសក្ក១៤ថ្ងៃបន្តនៅផ្ទះ​ខ្លួន​ឯង​បន្ត​ទៀត ដើម្បី​ប្រាកដ​ថា លោក​ជា​ដាច់ ឬ​មិន​ទាន់​អំពី​កូវីដ​១៩។ ងាក​ទៅ​សាមី​ខ្លួន ក៏​បាន​សរសេរ​ប្រាប់​អ្នក​គាំទ្រ​ពី​រឿង​នេះ​ដែរ ក្នុង​នោះ លោក​បាន​បញ្ជាក់​ថា លោក​បាន​ចេញ​មក​​ផ្ទះ​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់