• 2021-04-03 03:02:47
  • ព័ត៌មាន

សិក្ខាកាមមួយក្រុម ប្រារព្ធធ្វើសន្និសីទមួយដើម្បីលើកកម្ពស់ការយល់ដឹងពីគុណតម្លៃនៃសិល្បៈ

  • 2021-04-03 03:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្និសីទសិល្បៈវិបស៖​”គុណតម្លៃនៃសិល្បៈ” ជាគម្រោងរួមគ្នារបស់អ្នកទទួលអាហារូបករណ៍ទស្សនវប្បធម៌ឆ្នាំ២០២០ នៃអង្គការសិល្បៈខ្មែរអមតៈ។ សន្និសីទនេះនឹងត្រូវប្រារព្វធ្វើឡើងនៅថ្ងៃទី ៦ មេសា ឆ្នាំ ២០២១ ខាងមុខនេះ។ 

កញ្ញា ប៊ននឹម មីលីយ៉ា ជាសិក្ខាកាមម្នាក់ ក្នុងចំណោមសិក្ខាកាម៦នាក់ និងជាអ្នកគ្រប់គ្រងគម្រោងនេះ នេះបានឱ្យដឹងថា សន្និសីទសិល្បៈវិបស៖​”គុណតម្លៃនៃសិល្បៈ” មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃសិល្បៈមកលើសហគមន៍ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ និងមនុស្សជាតិ។ 

ជាមួយគ្នានេះដែរ លោក ប៉ូសាគុណ ជាសិក្ខាកាម និងជាអ្នកសម្របសម្រួលសន្និសីទនេះ បានឱ្យ​ដឹង​ដែរ​ថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីសម្រួលដល់ការចូលរួម កម្មវិធី​ពេញ​មួយថ្ងៃនេះ​នឹងធ្វើឡើងជាលក្ខណៈអនឡាញតាមកម្មវិធី Zoom ហើយនិងមានផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេករបស់ អង្គការសិល្បៈខ្មែរអមតៈ https://www.facebook.com/Cambodianlivingarts និង ហេ្វសប៊ុកផេករបស់សន្និសីទសិល្បៈវិបស https://bit.ly/3r6CS3k ផងដែរ។

អ្នកសម្របសម្រួលរូបនេះ បានឱ្យដឹងទៀតថា សន្និសីទសិល្បៈវិបស «គុណតម្លៃនៃសិល្បៈ» ចែកចេញជា៣កម្មវិធីគឺ ៖

១ ពិព័រណ៌រូបថត៖ «ដង្ហើមនាសហសម័យ» ដោយ កែវ ភ័ក្រ និង សិល្បករ ម៉ិច សេរីរ័ត្ន ពីម៉ោង ៩-១០.៣០ ព្រឹក ។ (ព័ត៌មានពិស្តារអំពីពិពរណ៌រូបថតសូមចុច ៖ https://bit.ly/3wor93Z​

២ វេទិកាពិភាក្សា៖ «គុណតម្លៃនៃសិល្បៈ» ដោយ ឃុត សុខឿន, កែវ ភ័ក្រ, ម៉ង់ វ៉ាលី, និង បូនឹម មីលីយ៉ា  ពីម៉ោង ២.៣០- ៤ រសៀល។ (ព័ត៌មានពិស្តារអំពីវេទិកាពិភាក្សានេះសូមចុច ៖ https://bit.ly/3rKGFDG

៣ វេទិកាពិភាក្សា៖ «ស្មារតីនៃរបាំ» ដោយ ជុំវណ្ណ សូដាជីវី និង ប៉ូ សាគុណ ពីម៉ោង៤.៣០-៥.៣០ រសៀល។ (ព័ត៌មានពិស្តារអំពីវេទិកាពិភាក្សានេះសូមចុច ៖ https://bit.ly/3cH6255

ជាចុងក្រោយ កញ្ញា ប៊ននឹម មីលីយ៉ា អ្នកគ្រប់គ្រងគម្រោង សន្និសីទសិល្បៈវិបស៖​”គុណតម្លៃនៃសិល្បៈ” បានស្នើឱ្យមានការចូលរួមអ្នកសិស្ស និស្សិត អ្ន សិល្បករ កស្រាវជ្រាវ អ្នកស្រលាញ់សិល្បៈ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីស្វែងយល់បន្ថែមទៀតអំពីគុណតម្លៃនៃសិល្បៈរបស់ជាតិយើង៕​

ព័ត៌មានបន្ថែមសូមទាក់ទងលោក ប៉ូ សាគុណ  តាមរយៈលេខ ០១២ ៤៣២ ២០១ ឬ លោក ឃុត សុខឿន តាមរយៈលេខ ០១២ ៦១០ ៥៥០៕

អត្ថបទ៖ ទារិកា

មតិយោបល់