• 2021-04-05 02:43:02
  • ព័ត៌មាន

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន! កូនទាំង ២​របស់ Linda Chung ធំឡើងកាន់តែដូចម្ដាយ

  • 2021-04-05 02:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ថត​រឿង​ «Kids' Lives Matter» ចប់​កាល​ពី​ឆ្នាំមុន​នៅហុងកុង​ Linda Chung តារា​សម្ដែង​ជួរ​មុខ​របស់​ហុងកុង​ក៏​ប្រញាប់​វិល​ទៅជុំ​គ្រួសារ​របស់​នាង​វិញ​ក្នុង​ប្រទេស​កាណាដា។

ជីវិត​គ្រួសារ​របស់​តារា​ស្រីរូបនេះ​មាន​ក្ដី​សុខ​ណាស់​ជាមួយ​នឹង​ស្វាមី និង​កូនៗតូច​ជា​ទី​ស្រឡាញ់ ហើយជា​រឿយៗ នាង​តែង​បង្ហាញ​រូបភាព​របស់ពួកគេលើ​បណ្ដាញ​សង្គមជានិច្ច។

ដូច​កាលពី​វិស្សមកាលថ្ងៃ Easter អ្នក​ម្ដាយ​ដែល​ជា​តារា​សម្ដែង​នេះ​បាន​បង្ហោះ​រូបគ្រួសារ​ថតជុំគ្នា​ជាមួយ​នឹង​ប្ដី​ Jeremy​ និង​កូនស្រី​អាយុ ៤ឆ្នាំ Kellyu ព្រម​ទាំង​កូន​ប្រុសពៅអាយុ​ ២ឆ្នាំ Jared។ មុខ​កូនៗ​សុទ្ធ​តែ​គួរ​ឲ្យ​ស្រឡាញ់មិនខុសពី​ម្ដាយឪពុក​របស់​ពួកគេ​ទេ។

សម្រាប់​ទម្រង់របស់កូន​ស្រីមិនទៅណា​ឆ្ងាយ​ពី​ម្ដាយ​ទេ ស្របពេល​កូន​ប្រុស​វិញ​បាន​ទុក​សក់​វែង​ ដូចឪពុកដែរ​ ហើយ​ពូកែ​អៀន​មិនដូចជាបងស្រី​របស់គេ​ទេ ប៉ុន្តែ​នៅ​តែ​ញញឹម​ដាក់កាមេរ៉ាថត​រូប​ដូច​ម៉ូដែល​តូច​ដែរ៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់