• 2021-04-06 04:39:42
  • ព័ត៌មាន

ជំនាន់​ជិះឡាន​ទៅ​លេង​សួន! ព្រាប សុវត្ថិ បញ្ចេញ​រូប​ក្នុង​ថ្ងៃ​រៀបការរបស់​លោក កាល​ជាង ២០ឆ្នាំ​មុន យ៉ាង​កម្រ

  • 2021-04-06 04:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​អាពាហ៍ពិពាហ៍​ជា​ច្រើន​សន្លឹក​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ត្រូវ​បាន​លោក​បញ្ចេញ​តាម​បណ្ដាញ​សង្គម​Facebook ក្នុង​ថ្ងៃ​ខួប​២៤​ឆ្នាំ នៃ​អាពាហ៍ពិពាហ៍​របស់​លោក​កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២១។ លោក ព្រាប សុវត្ថិ កម្រ​បញ្ចេញ​រូប​ថត​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ណាស់ ហើយ​បើ​លោក​បញ្ចេញ​ក៏​បញ្ចេញ​តែ​មួយ ឬ​ពីរ​សន្លឹក​ប៉ុណ្ណោះ។

ប៉ុន្តែ​ខួប នៃ​ចំណង​ស្នេហ៍​លើក​នេះ​ហាក់​ខុស​ប្លែក​លើក​មុនៗ ដោយសារ​តែ​លោក​បាន​បង្ហោះ​រូប​ថត​រហូត​ដល់​ទៅ​៤​សន្លឹក ហើយ​មាន​ភ្ជាប់​ជាមួយ​សារ​ដ៏​ផ្អែម​ល្ហែម និង​នៅ​តែ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ចំពោះ​ស្នេហា​កំលោះ និង​ក្រមុំ​របស់​លោក​កាល​ពី​ជាង​២០​ឆ្នាំ​មុន។ ព្រាប សុវត្ថិ៖"នឹកឃើញថ្ងៃដែលបងឲ្យផ្កាស្លាអូន ពិតជាលឿនណាស់24ឆ្នាំហើយ បងមានសេចក្តីសុខបំផុតសម្រាប់ជីវិតបង អរគុណគ្រប់យ៉ាងអូនសម្លាញ់"។

លោក ព្រាប សុវត្ថិ បាន​រក្សា​ភាព​ល្បីល្បាញ​របស់​ខ្លួន​ក្នុង​នាម​ជា​កំពូល​តារា​ចម្រៀង​របស់​កម្ពុជា​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩៨ រហូត​មក​ដល់​បច្ចុប្បន្ន។ លោក ព្រាប សុវត្ថិ បាន​រៀបការ​តាំង​ពី​ឆ្នាំ​១៩៩៧ ហើយ​បង្កើត​បាន​កូន​ប្រុស​ជា​ចំណង​ស្នេហ៍​ចំនួន​បី​នាក់ គឺ​លោក សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្និនាត និង​សុវត្ថិ សិរិវុឌ្ឍ។

បច្ចុប្បន្ន​កូន​ប្រុស គឺ​ជា​មន្ដ្រី​យោធា និង​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ ដោយ​ពីរ​នាក់ គឺ​ជា​តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ហង្ស​មាស និង​ម្នាក់​ស្ថិតនៅ​ក្នុង​នាម​ជា​តារា​ចម្រៀង​ឯករាជ្យ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់