• 2021-04-06 09:13:13
  • ព័ត៌មាន

ទាំងនេះជាគម្រោងចេញមុខក្រុមថ្មីរបស់ផលិតកម្មទាំងឡាយ ដែលស្ថិតក្រោម HYBE

  • 2021-04-06 09:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​ផលិតកម្ម​ជា​ច្រើន​បាន​រួម​សហការ​ និង​ចូល​មក​នៅ​ក្រោមក្រុមហ៊ុន HYBE ដូចនេះ​ទំហំ​នៃ​ការងារ​ និង​ការ​ចេញ​បទ​ចម្រៀង ឬអាល់ប៊ុម​ថ្មីៗ​ក៏​មាន​ដំណឹង​មកជាបន្តបន្ទាប់​ដែរ ហើយប្រការនេះ​ហាក់ដូចជា​ ឆ្នាំ ២០២១ ​ក្បាលចង្កូតក្រុមហ៊ុនធំ​នេះចាប់​ផ្ដើមបញ្ចេញសំឡេងមិនធម្មតាហើយ។

យោងតាម​ការ​ចេញ​ផ្សាយ​ឲ្យដឹង​ថា​ ផលិតកម្ម Big Hit នឹង​បង្ហាញ​មុខ​ក្រុមចម្រៀងជប៉ុន​មួយ (ទំនងជា​ Promote ក្នុងប្រទេសកូរ៉េ) នៅ​ពាក់កណ្ដាលឆ្នាំ ២០២១ ស្របពេល​ពួកគេ​ក៏នឹង​មាន​គម្រោង​បង្ហាញ​ក្រុម​បុរស​ថ្មីនៅ​ឆ្នាំ ២០២២​ដែរ។ ក្រុមដែល​បង្កើតនេះ​ កើតចេញ​ពី​បេក្ខភាពដែល​បាន​ដាក់ពាក្យប្រឡង​ក្នុង​ផលិតកម្ម Big Hit តាម​រយៈ Online Audition កាល​ពីឆ្នាំ ២០២០កន្លងទៅ (សម្រាប់​បុរសៗ)។

ចំណែក​ផលិតកម្ម Source Music វិញ​ ក៏​នឹង​បង្ហាញ​មុខ​ក្រុមនារី​ដំបូង​ដែរ បន្ទាប់​ពីបង្កើត GFRIEND តាំង​ពីឆ្នាំ ២០១៥។ ក្រុមនារី​របស់​ពួកគេ​ថ្មី​នេះ​នឹង​ចេញ​មុខ​នៅ​ឆ្នាំ ២០២១ នេះ​ គ្រាន់​តែ​កាលបរិច្ឆេទ្ធ​ច្បាស់លាស់​មិនទាន់​បង្ហាញ​ទេ។

ផលិតកម្ម Pledis វិញ​ ក៏​មាន​គម្រោង​ចេញ​ក្រុម​ថ្មី​ដែរ ជា​ក្រុម​ចម្រៀងបុរស ដែល​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ ២០២២។ ជាមួយគ្នា​នោះ I-LAND ត្រូវ​បាន​គេ​ដឹង​ថា​ អាច​នឹង​បង្កើត​ក្រុមនារី​មួយ​ក្រុមដែរ ហើយគ្រោង​ចេញ​មុខ​នៅ​ឆ្នាំ ២០២២។

បន្ទាប់​មក​ទៀតគឺ​ Univeral Music Group វិញ​ក៏​បង្ហើប​ពីគម្រោង​ថ្មី​របស់ខ្លួន​ដែរ​នៅ​ឆ្នាំ ២០២២។ ទោះ​ជា​យ៉ាងណា​គម្រោង​នេះ​ មិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ថា​ជា​គម្រោង Debut ឬ​ Project រួមគ្នាសម្រាប់​តារា​ដែល​មាន​ស្រាប់ក្នុងផលិតកម្មទេ។ ដោយឡែក​ក្នុង​បទបង្ហាញ​របស់​ HYBE មានព័ត៌មាន​ថា​អាច​នឹង​មាន​ក្រុម​ចម្រៀងអាមេរិក ប៉ុន្តែ​ Promote ក្នុងប្រទេស​កូរ៉េ។

មិនទាន់ចប់ទេ ងាក​ទៅផលិតកម្មរបស់ Zico វិញ​ ក៏លេចឮថា​ជិត​ ក្រុមថ្មីបង្ហាញ​មុខ​ឆាប់ៗ​នេះដែរ។ ទោះ​បី​មិនទាន់​ប្រកាស​ជា​ផ្លូវការ​ប៉ុន្តែ​ មហាជន​ទាយទុក​មុន​ថា​ ក្រុមថ្មី​នោះ​អាច​នឹង​មក​ដល់​រយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខនេះ​ជា​ប្រាកដ។៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់