• 2021-04-07 03:57:31
  • ព័ត៌មាន

មាន​ដំណឹង​ល្អពី ឯកឧត្តម ម៉ៅ អាយុទ្ធ កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩​នៅ​ពេទ្យ​រុស្សីហើយ!

  • 2021-04-07 03:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ទើប​ចេញ​ប្រមាណ​៣០​នាទី​មុន​នេះ បាន​ឲ្យ​ដឹង​ថា ឯកឧត្តម ម៉ៅ អាយុទ្ធ បាន​វិវត្ត​មក​ភាព​ល្អ​ប្រសើរ និង​ត្រូវ​បាន​នាំ​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ហើយ។ នេះ​បើ​តាម​ដំណឹង​របស់ ទូរទស្សន៍​ជាតិ​កម្ពុជា ទទក TVK។

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ទូរទស្សន៍​ក្នុង​ស្រុក​របស់​រដ្ឋ​មួយ​នេះ បាន​ធ្វើ​សេចក្ដី​ជូន​ដំណឹង​ដោយ​ស្រង់​ប្រសាសន៍​របស់​ឯកឧត្តម ហ៊ឹម សុទិត្យា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។

យោងតាមការបញ្ជាក់របស់ ឯកឧត្តម ហុឹម សុទិត្យា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា តាមព័ត៌មានពីមន្ទីរពេទ្យមក ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឆ្លងវីរុសកូវីដ-១៩ នៅពេលនេះ ឯកឧត្តម បានធូរស្រាលជាងមុន ហើយឥឡូវគ្រូពេទ្យបានបញ្ជូនឯកឧត្តម ម៉ៅ អាយុទ្ធ ចេញពីបន្ទប់សង្គ្រោះបន្ទាន់ មកឲ្យសម្រាកនៅបន្ទប់ព្យាបាលធម្មតាវិញ។

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​ដឹកនាំ​រឿង "ហ្លូងព្រះស្ដេច​កន" ឯកឧត្តម ម៉ៅ អាយុទ្ធ មាន​វ័យ ៧៧ឆ្នាំ ត្រូវ​បាន​គេ​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ-១៩ នៅ​ព្រឹក​នេះ។ ប៉ុន្តែ​តាម​ព័ត៌មាន ឯកឧត្តម បាន​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហៅ ពេទ្យ​រុស្សី តាំង​ពី​ថ្ងៃ​ទី ៥ មីនា ២០២១​មក​ម្ល៉េះ ដោយ​សារ​មាន​អាការ​ខ្សោយ​ខ្លាំង៕

អត្ថបទ៖ ទារិកា

មតិយោបល់