
- 2021-04-08 01:00:00
- ព័ត៌មាន
ចំណុច ១០ យ៉ាងបញ្ជាក់ថា Hwasa ជាតារា K-Pop ដែលសមនឹងទទួលក្ដីស្រឡាញ់បំផុត
- 2021-04-08 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុច ១០ យ៉ាងបញ្ជាក់ថា Hwasa ជាតារា K-Pop ដែលសមនឹងទទួលក្ដីស្រឡាញ់បំផុត
ចន្លោះមិនឃើញ
បើនិយាយពីតារា K-Pop ប្រាកដជាមានIdol ជាច្រើនផុសចេញក្នុងចិត្តអ្នក ទាំងអ្នកដែលមានសមត្ថភាពអស្ចារ្យ សម្រស់ទាក់ទាញ ចរិតល្អ និងឆ្លាត។ ដូច្នេះ Hwasa ក៏គួរជាតារា ដែលមិនគួររំលងបានក្នុងអត្ថបទនេះ។
នាងបានបញ្ចេញថាមពលដែលខ្លួនមានភ្ជាប់ជាមួយនឹងតន្ត្រី ការសម្ដែង និងអ្វីផ្សេងទៀតដែលជាអត្តសញ្ញាណរបស់នាងពិតៗទៅកាន់គ្រប់គ្នាដែលបានឃើញ។ សម្រាប់អត្ថបទពេលនេះ យើងសូមលើកយកមូលហេតុទាំង ១០ ថាហេតុអ្វីបានជា Hwasa ស័ក្តិសមនឹងទទួលក្ដីស្រឡាញ់ពីអ្នកគាំទ្រ៖
១. នាងគឺជាកម្លាំងរបស់ Team
ស្របពេលសមាជិកទាំងអស់ត្រូវទទួលតួនាទិតាមផ្នែកនីមួយៗក្នុងក្រុមមាន ច្រៀង រ៉េប និងរាំមែន តែសម្រាប់ Hwasa ព្យាយាមហ្វឹកហាត់គ្រប់ជំនាញទាំងអស់តាមដែលអាចធ្វើបាន។ នាងជាមនុស្សម្នាក់ដែលចូលខ្លួនជាមួយនឹងសមាជិកបានយ៉ាងល្អ ស្របពេលនាងព្យាយាមបញ្ចូលរសជាតិផ្ទាល់ទៅឲ្យក្រុមឲ្យកាន់តែខ្លាំង។
២. នាងគឺជា តារាទោលដែលពោរពេញទៅដោយថាមពល
គ្រប់ផ្នែកទាំងអស់នាងអាចធ្វើបានដោយគ្មានបញ្ហាតែឯងតាំងពីសរសេរបទចម្រៀង Concept បទចម្រៀង ការលេងស្ទាយល៍ និយាយជារួមគឺគ្រប់យ៉ាងតែម្ដង។ ប្រការនេះហើយទើបធ្វើឲ្យការ Comeback ទោលរបស់នាងកាន់តែពិសេស ព្រោះនាងបានបញ្ចូលគ្រប់យ៉ាងដែលនាងអាចធ្វើបានទៅក្នុងការងារទាំងនោះអស់ហើយ។
៣. នាងមាន Concept Comeback ផ្ទាល់ខ្លួន
ស្ទាយល៍បង្ហាញខ្លួនរបស់នាងគឺ កាចៗ សិចស៊ី និងអង់អាច ឯបទចម្រៀងចេញជាបែប Sad តែនៅតែជារសជាតិដែលហ្វេនត្រូវការ និងចង់ឃើញបំផុត។
៤. ក្លាហាន មិនសូវខ្វល់នឹងសម្ដី Hater
នាងមិនសូវយកចិត្តទុកដាក់នូវអ្វីដែល Fan បាននិយាយមកកាន់នាងទេ ហើយក៏មិនចង់យកពេលពន្យល់លើកហេតុផលនេះនោះមកបកស្រាយច្រើនដែរ។ តួយ៉ាងដូចពេលគេនាំគ្នារិះគន់រឿងអត់ពាក់អាវក្នុង Hwasa គ្រាន់តែនិយាយបែបសាមញ្ញថា «ខ្ញុំពាក់អ្វីដែលធ្វើឲ្យខ្ញុំស្រួលខ្លួន»។
៥. នាងមិនមែនមកពី គ្រួសារអ្នកមានទេ
ទោះបី Hwasa មើលទៅដូចជានារីអភិជន ឬអ្នកមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែតាមពិតទៅនាងមានប្រភពពីគ្រួសារដែលមានជីវភាពធម្មតា ដោយធំដឹងក្ដីនៅជនបទ។ ទោះជាយ៉ាងណា នាងមានឪពុកម្ដាយដែលតែងផ្ដល់ក្ដីស្រឡាញ់ ការគាំទ្រលើកទឹកចិត្ត ទោះបីពួកគេមិនមែនជាអ្នកមានទ្រព្យ និងរបស់ប្រើប្រាស់ហ៊ឺហារដូចគេ តែគ្រួសារមានសុភមង្គលបំផុត។
៦. នាងធ្វើឲ្យទំនិញលក់ដាច់សាហាវ ដោយមិនដឹងខ្លួន
ពេលនាងចូលរួមក្នុងកម្មវិធី I Live Alone នាងត្រូវបានគេឲ្យរហស្សនាមថាជា "Sold-Out Queen" ក៏ព្រោះសមត្ថភាពដែលអាចលក់របស់ចេញបានដោយងាយ។ មានពេលមួយនោះ ពេលញ៉ាំ Gopchang ស្រាប់តែចំណីប្រភេទនេះលក់ដាច់សាហាវលើទីផ្សារ។ ឈានដល់ពេលមួយទៀតនាងចាក់ Recorder ស្រាប់តែវិបសាយលក់ Music Book សម្រាប់លេងឧបករណ៍ភ្លេងលក់ដាច់ទៅទៀតក្នុងរយៈពេលមួយពព្រិចភ្នែក។
៧. នាងជាកូនស្រីកតញ្ញូ
នៅពេលនាងអាចរកចំណូលបានច្រើនពីអាជីពជាតារា រឿងដំបូងដែលនាងធ្វើនោះគឺ ដោះបំណុលទាំងអស់របស់ឪពុកម្ដាយ។ នាង និងឪពុកម្ដាយជិតស្និទ្ធនឹងគ្នាខ្លាំង ហើយនេះជារឿងល្អបំផុតដែលនាងបានធ្វើ សម្រាប់អ្នកមានគុណ។
៨. នាងចូលចិត្តបង្ហាញអ្វីដែលពិតៗ មិនមែន Fake
បើនៅផ្ទះនាងមិនសូវខ្វល់រឿងតុបតែងមុខមាត់ទេ ទោះបីត្រូវថតកម្មវិធីដាក់បញ្ចាំងទូរទស្សន៍ក៏ដោយ ព្រោះនៅផ្ទះដឹងនៅផ្ទះ មិនចាំបាច់តុបតែង ឬរៀបឫកអ្វីពេកទេ។ មួយទៀតអ្វីដែលចាទម្លាប់ពិត ត្រូវបង្ហាញស្ដែងៗ នាងមិនចង់លាក់ឡើយដូចជាពេលខ្លះនាងខ្ជិល ញ៉ាំច្រើន និងធ្វើអ្វីធម្មតាដូចទម្លាប់មនុស្សទូទៅដែរ ទោះបីនាងជាតារាក៏ដោយ។
៩. នាងតែងលើកតម្កើងភាពអស្ចារ្យរបស់នារីជានិច្ច និងធ្វើអ្វីដែលជាខ្លួនឯង
ក្នុងជីវិតនេះ Hwasa ជួបឧបសគ្គច្រើនណាស់ ប៉ុន្តែដោយសារបទពិសោធទាំងនោះហើយ ទើបនាងអាចងើបឈរតស៊ូបានដូចពេលនេះ។ ទោះបីនាងមិនមែនជាតារាស្រីស្អាតឥតខ្ចោះដូចអ្នកផ្សេង ប៉ុន្តែអ្វីដែលមានតម្លៃលើសពីនេះ គឺសមត្ថភាពគ្រប់យ៉ាងពីក្នុងខ្លួនទៅវិញទេ។ នាងតែងបង្ហើបសារទៅកាន់គ្រប់គ្នាថា មានរឿងអ្វីក៏ដោយយើងនៅតែស៊ូបាន ហើយយើងកើតមកសុទ្ធតែមានភាពស្រស់ស្អាតរៀងខ្លួន កុំខ្វល់ពីសម្ដីអ្នកដែលមិនមែនខ្លួនយើង។
១០. សមត្ថភាពរបស់នាងគ្រប់គ្រាន់ ធ្វើឲ្យតារា K-Pop គាំទ្រពេញទំហឹង
Hwasa ត្រូវបានអ្នកជំនាញជាច្រើនកោតសរសើរនឹងទេពកោសល្យនាងណាស់ តាំងពីសំឡេង ទាំងស្ទីលច្រៀងខុសពីគេ ទាំងសមត្ថភាពរ៉េប និងចរិតលើឆាកសម្ដែង។ អ្វីដែលមានទាំងនេះ បានធ្វើឲ្យតារាគ្នាឯងសរសើរមិនដាច់ពីមាត់ឡើយ ឧទាហរណ៍ជាក់ស្ដែងដូចជា HyunA ក៏ធ្លាប់លើកពីសមត្ថភាពអស្ចារ្យរបស់ Hwasa ដែរ៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត