
- 2021-04-07 04:28:28
- ព័ត៌មាន
ក្ដៅៗ! មានដំណឹងមេដឹកនាំយោធា មីយ៉ាន់ម៉ា ចេញដីការឲ្យចាប់ខ្លួន MGM Han lay កំពុងនៅក្នុងប្រទេសថៃ
- 2021-04-07 04:28:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! មានដំណឹងមេដឹកនាំយោធា មីយ៉ាន់ម៉ា ចេញដីការឲ្យចាប់ខ្លួន MGM Han lay កំពុងនៅក្នុងប្រទេសថៃ
ចន្លោះមិនឃើញ
យោងទៅតាមទំព័រហ្វេសប៊ុកផ្លូវការ Universe Pageant បានឱ្យដឹងថានៅព្រឹកថ្ងៃទី៧ មេសា នេះមេ ដឹកនាំយោធាធ្វើរដ្ឋប្រហារ មីយ៉ាន់ម៉ា ចេញដីការចាប់ខ្លួន Miss Grand Myanmar នាង Han Lay ដែលពេលនេះកំពុងស្នាក់នៅក្នុងប្រទេសថៃ ពីបទញុះញង់បង្ករឱ្យមានចលនាប្រឆាំងក្នុងប្រទេស។
របបយោធា បានចោទថា Miss Grand Myanmar នាង Han Lay ថាបានប្រើប្រាស់ឆាក Miss Grand International និយាយពីនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា ទៅកាន់ពិភពលោក និងសុំឲ្យមានអន្តរាគមន៍ជួយរំបដោះប្រទេសពីក្រុមយោធា។ ដូច្នេះហើយ ស្រាប់តែនៅព្រឹកថ្ងៃទី៧ មេសា នេះ ក៏លេចដំណឹងថា មេដឹកនាំយោធាធ្វើរដ្ឋប្រហារ មីយ៉ាម៉ា ចេញដីការចាប់ខ្លួន Miss Grand International នាង Han Lay ភ្លាមៗតែម្ដង ដោយចំណាត់ការនេះក៏រួមបញ្ចូលអ្នករៀបចំនាំនាងទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើដែរ។
យ៉ាងណា គិតត្រឹមម៉ោង ១១ និង៣០នាទីថ្ងៃទី ៧ មេសា នេះ មិនទាន់ឃើញមានសារព័ត៌មានក្នុងប្រទេសថៃ និងសារព័ត៌មានធំៗរបស់លោកខាងលិចណាមួយ រាយការណ៍ពីករណីនេះនៅឡើយ៕