• 2021-04-07 06:39:20
  • ព័ត៌មាន

ក្រោយសម្រាកព្យាបាល១៧ថ្ងៃពេលនេះ សួស វីហ្សា ទទួលបានដំណឹងល្អហើយនៅរសៀលនេះ

  • 2021-04-07 06:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី៧ មេសា នេះតារាចម្រៀងប្រចាំផលិតកម្មហង្ស មាស សួស វីហ្សា ទៀតហើយដែល បានជាសះស្បើយពីជំងឺកូវីដ-19 វិលត្រឡប់ទៅផ្ទះវិញក្រោយសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke អស់រយៈ ពេល១៧ថ្ងៃ។

យោងតាមគណនីហ្វេសប៊ុក សួស វីហ្សា បង្ហោះប្រាប់មហាជនឱ្យដឹងថានៅរសៀលនេះនាងបានជា ជាសះស្បើយពីជំងឺCOVID-19 ហើយ។ បច្ចុប្បន្ន វីហ្សា ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ ទៅផ្ទះវិញ។ ប៉ុន្តែតារាចម្រៀងស្រីរូបនេះត្រូវតែបន្តធ្វើចត្តាឡីស័ក នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង ចំនួន14ថ្ងៃបន្ថែមទៀត។ វីហ្សា៖”សូមគោរពលោកតាលោកយាយអុំពូមីង ខ្ញុំមានដំណឹងល្អថ្ងៃនេះខ្ញុំ បានជា សះស្បើយពីជំងឺCOVID-19 ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតិអោយខ្ញុំចាកចេញពីកន្លែង ព្យាបាលនៅសណ្ឋាគារ Great Dukeត្រឡប់ទៅផ្ទះវិញហើយ”

ក្រោយទទួលបានលទ្ធល្អបែបនេះ សួស វីហ្សា បានរៀបរាប់ថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រូពេទ្យជំនាញ ដែលបានយកចិត្តទុកដាក់មើលថែគ្រប់អ្នកជំងឺទាំងអស់ នឹងបានបំពេញបេសក កម្មដ៏សស្រាក់សស្រាំនៅទីនេះចេញពីបេះដូង ដើម្បីការពាអាយុជីវិតប្រជាជនដែលកំពុងសម្រាកព្យា បាល៕

អត្ថបទ៖ Pav SreyPich

មតិយោបល់