• 2021-04-08 01:31:06
  • ព័ត៌មាន

ផ្អើលទាំងព្រឹកថា Junghyun-Jihye ទាក់ទងគ្នា រហូតសាមីខ្លួនខាងស្រីចេញបកស្រាយ

  • 2021-04-08 01:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹក​ថ្ងៃទី០៨ ខែមេសានេះ ស្រាប់​តែ​មាន​ព័ត៌មាន​ផ្សាយ​ថាតារា​សម្ដែង​ក្នុងរឿង ​Kim Jung Hyun និង Seo Ji Hye ទាក់ទង​គ្នា​ជា​គូស្នេហ៍បង្កជាការភ្ញាក់​ផ្អើល​គួរ​សម​ពេញ​បណ្ដាញសង្គម។

ដោយ​ឡែក​ការពិតពេល​នេះ​ក៏ត្រូវ​បាន​បកស្រាយភ្លាមៗ ដោយខាង​ផលិតកម្ម​របស់ Seo Ji Hye គឺ Cuulture Depot បាន​ប្រកាសថា៖ «ព័ត៌មាន​ចចាមអារ៉ាមស្នេហារវាង Seo Ji Hye និង Kim Jung Hyun មិន​មែន​ជាពិតឡើយ។ យើង​បាន​សួរ​នាំតារាសម្ដែង​ស្រី​របស់យើង (Seo Ji Hye) រួច​ហើយ​សម្រាប់​ព័ត៌មាន​មួយចំនួន ហើយ​នាង​ក៏​បាន​ឆ្លើយតប​វិញ​ដែរថា​ ព័ត៌មាននេះ​ផ្ទុយ​ពីការពិតទាំងស្រុង»។

គួរបញ្ជាក់ផងដែរថា Seo Ji Hye និង Kim Jung Hyun គឺជា​តារាសម្ដែង​រួម​គ្នា​ក្នុង​រឿង «Crash Landing On You» ជា​ដៃគូដ៏ស័ក្តិសម​ និង​មាន​អ្នក​ផ្គូរផ្គង​ជា​ច្រើននាក់ ដោយសារភាពស៊ីសង្វាក់គ្នាពេក។៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់